គណះប្រតិភូជាន់ខ្ពស់គុយប៉ាអញ្ចើញមកទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម
(VOVworld)-នាថ្ងៃទី ៨ កក្កដា គណះប្រតិភូជាន់ខ្ពស់គុយប៉ា ដឹកនាំដោយនាយ
ឧត្តមសេនីយ៍ Raul Castro Ruz លេខាទីមួយ គណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយ
នីស្តគុយប៉ា ប្រធានក្រុមប្រឹក្សាររដ្ឋ និងជាប្រធាន ក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយប៉ា បានមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។ នេះជាដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមជាលើកដំបូង របស់លោក Raul Castro Ruz ក្នុងតួនាទីជា ប្រមុខបក្ស រដ្ឋ និងរដ្ឋាភិបាលគុយប៉ា ។
|
អគ្គលេខាNguyen Phu Trongទទួលជួបជាមួយ
លោកប្រធានRaul Castro Ruz |
នារសៀលថ្ងៃទី ៨ កក្កដា ពិធីទទួល ជាផ្លូវការ លោកប្រធាន Raul Castro Ruz បានប្រព្រឹត្តិទៅ នៅវិមានប្រធាន។ បន្ទាប់នោះ អគ្គលេខាបក្ស កុម្មុយបីស្តវៀត
ណាម Nguyen Phu Trong បានជួបសន្ទនាជាមួយលោកប្រធាន Raul Castro Ruz ។ ថ្លែងមតិនៅជំនួបនេះ អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងថា៖ “ យើងខ្ញុំសូមស្វាគម គោរព និងវាយតំលៃយ៉ាងខ្ពស់ ចំពោះដំណើរទស្សនកិច្ចនេះ
របស់សមមិត្ត និងចាត់ទុក នេះគឺជា ការតភ្ជាប់ជំរុញទំនាក់ទំនង រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ និងក៏ដើម្បីអនុវត្ត ការព្រមព្រៀង នៅ
ក្នុងសេចក្ដីថ្លែងការណ៍រួម នាពេលថ្មីៗនេះ រវាងប្រទេសទាំងពីរ។ ”
រីឯខ្លួនវិញ ប្រធានគុយបា Castro Ruz អះអាងថា៖
“នាខែមេសាកន្លងទៅយើងខ្ញុំមានកត្តិយសដោយបាន ទទួលអគ្គលេខា
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ។យើង
ខ្ញុំបានផ្លាស់ ប្តូរលើបញ្ហាជាច្រើន និងយើងបានខំប្រឹងប្រែងក្នុងការជម្រុញ
សេដ្ឋកិច្ច ពាណិជ្ជ កម្ម។ ចំណងមិត្តភាពរបស់យើងត្រូវបានបង្កើនពីមួយថ្ងៃ
ទៅមួយថ្ងៃ និងគុយបា ត្រូវរៀនសូត្របទពិសោធន៌ច្រើនពីវៀតណាមផង"។
ក៏ក្នុងការសន្ទនានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តបង្កើនថែមទៀតបណ្តាការជួបប្រាស្រ័យជាន់ខ្ពស់ ផ្លាស់ប្តូរបទពិសោធន៌ គ្រប់គ្រងសេដ្ឋកិច្ចសង្គមនិងកសាងបក្ស។ មានមតិផ្លាស់ប្តូរអំពីបណ្តាបញ្ហាអន្តរ
ជាតិនិង តំបន់ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតពីភាពចំាបាច់ និងតម្លៃផូរ
ផងរបស់លទ្ធិសង្គម និយម ក្នុងការធានាគោលដៅអភិវឌ្ឍន៌ចីរភាព ដើម្បី
មនុស្ស។ ថ្នាក់ដឹកនាំទាំងពីររូបក៏អះអាងផងដែរថា បណ្តាជំលោះ អន្តរជាតិ ត្រូវបានដោះស្រាយតាមរយៈ សន្តិវិធីឈរលើមូលដ្ឋានគោរពរាល់គោលការណ៌
ជាសារវ័ន នៃធម្មនុញអ.ស.ប និងមិនធ្វើអន្តរាគមចូលការងារផ្ទៃក្នុងរបស់បណ្តា
ប្រទេស ។
|
ប្រធានរដ្ឋTruong Tan Sang ជួបជាមួយលោកប្រធាន
Raul Castro Ruz(រូបថតៈ vov.vn) |
នារសៀលថ្ងៃដដែលប្រធានរដ្ឋវៀតណាម Truong Tan Sangបានជួប
សន្ទនា ជាមួយប្រធានRaul Castro Ruz។ប្រធានរដ្ឋវៀតណាម Truong Tan Sangអះអាងថា៖វៀតណាមបក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគាំទ្រជួយឧបត្ថម្ភនឹងសហប្រតិបត្តិការដើម្បីការអភិវឌ្ឌ្យរបស់គុយបាព្រមទាំងសម្តែងនូវជំនឿជឿ
ជាក់ថា៖ ប្រជាជនគុយបានឹងទទួលបានសមិទ្ធិដ៏ធំធេងក្នុងកិច្ចការកសាងនឹង
អភិវឌ្ឌ្យប្រទេសជាតិជាច្រើនថែមទៀត។ប្រធានRaul Castro Ruzអះអាងនូវទំនាក់
ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរវាងប្រទេសទាំង២ក្នុងរយះពេល៥០ឆ្នាំកន្លងទៅ
នឹងមានគោលបំណងថា៖វៀតណាម ជានិច្ចកាលមានការផ្លាស់ប្តូរ គណះប្រតិភូ
គ្រប់ជាន់ថ្នាក់រៀបចំបណ្ដាការផ្លាស់ប្តូរបទពិសោធន៍ ច្រើនថែមទៀតដើម្បីគុយបា
អាចដកចេញមេរៀនថ្លៃថ្លាសំដៅអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីកសាងទឹកដីគុយបាប្រកប ដោយជោគជ័យ។
បន្ទាប់នោះ នាយករដ្ឋមន្ត្រី Nguyen Tan Dungក៏មានការជួបសន្ទនាជាមួយ
លោកប្រធាន Raul Castro Ruzដែរ៕