គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនិងជូនពរបុណ្យចូលឆ្នាំថ្មី Bunpimay នៅ
ឡាវ នាព្រឹកថ្ងៃទី១៣ មេសា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោក
Le Hong Anh សមាជិកការិយាល័យនយោបាយ បានចូលរួមពិធីទទួលបុណ្យចូលឆ្នាំ
ថ្មីរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នានារបស់ឡាវ។
គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ - ảnh 1
ពិធីទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ

មុននោះ លោក Le Hong Anh បានមានជំនួបធ្វើការជាមួយគណៈប្រតិភូជាថ្នាក់ដឹក
នាំ ខេត្ត Savanakhet ដឹកនាំដោយអភិបាលខេត្តលោក Suphan Keomisay។លោក Le
Hong Anh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការ ការជួយ
ឧបត្ថម្ភ គ្នាទៅវិញទៅមករវាងខេត្ត​ Savanakhet ជាមួយខេត្តក្រុងនានារបស់វៀត
ណាម និងមាន គោលបំណងថា នាពេលខាងមុខ ខេត្ត Savanakhet បន្តសហប្រតិ
បតិ្តការយ៉ាងស្អិត រមួតជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម ជាពិសេសគឺក្នុង
វិស័យបណ្ដុះបណ្ដាល ប្រភពធនធានមនុស្ស ផ្លាស់ប្ដូរបទពិសោធន៍អំពីការងារ
កសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។
គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ - ảnh 2
លោក Le Hong Anh (ខាងឆ្វេង) ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត Savanakhet

មុននោះ​ លោក Le Hong Anh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅ
ទស្សនា និងជួបធ្វើការជាមួយក្រុមហ៊ុន Star Telecom។នេះគឺជាក្រុមហ៊ុនសាជី
វកម្មរវាងសម្ព័ន្ធ ក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារប្រទេសវៀតណាម
ជាមួយក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារជាតិឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ