គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។
(VOV) /  
|
គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។ |
VOV-នាថ្ងៃទី៣វិច្ឆិកានៅក្រុងហាណូយប្រធានសម្ព័ន្ធបណ្ដាអង្គការ
មិត្តភាពវៀតណាម Vu Xuan Hong បានទទួលជួបគណៈប្រតិភូអង្គការក្រុម
ប្រឹក្សាថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិក (American council of young
political leaders- ACYPL) រួមមានសមាជិកចំនួន៨នាក់ដឹកនាំដោយលោក
Amol S. Neik ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១
ដល់ថ្ងៃទី៨ធ្នូ។ នៅពិធីទទួលជួបសន្ទនា ប្រធាន Vu Xuan Hong បាន
ឧទ្ទេសនាមជាមួយគណៈប្រតិភូនូវព័ត៌មានបច្ចុប្បន្នកម្មអំពីស្ថានភាពសេដ្ឋកិច្ច
សង្គមគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ទំនាក់ទមនងវៀត
ណាម-អាមេរិក។ តាងនាមឲ្យគណៈប្រតិភូ លោក Amol S. Neik បានថ្លែងមតិ
ឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះគឺជួបប្រាស្រ័យជាមួយ
ស្ថាប័នមួយចំនួនធ្វើសកម្មភាពក្នុងបណ្ដាវិស័យផ្សេងៗគ្នាដើម្បីផ្លាស់ប្តូររាល់
ការផ្ដើមគំនិតក៏ដូចជាចែករំលែកបទពិសោធន៍បង្កើនសម័ត្ថភាពដឹកនាំរបស់
បុគ្គលនីមួយៗនិងសម័ត្ថភាពការទូតមហាជន បង្កបរិយាកាសយល់ដឹងគ្នា
ទៅវិញទៅមកដាក់គ្រឹះស្ថានឲ្យទំនាក់ទំនងនាពេលអនាគត៕
-VOV