គណះប្រតិភូនៃក្រសួងការពារប្រទេសឡាវនិងកម្ពុជាមកសាក់សួរសុកទុក្ខនិងជួបសំដែងការគួរសមគណះកម្មាធិការប្រជាជនទីក្រុងDa Nang
ក្នុងក្រខ័ណ្ឌនៃជំនួបសន្ទនារវាងក្រសួងការពារប្រទេស វៀតណាម ឡាវនិងកម្ពុជា ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទៅ 11 មិនា គណះប្រតិភូនៃក្រសួងការពារប្រទេស ឡាវ និងកម្ពុជា បានមកសាក់សួរសុកទុក្ខនិងជួបសំដែងការគួរសមគណះកម្មាធិការប្រជាជនទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។
|
ណះប្រតិភូនៃក្រសួងការពារប្រទេសកម្ពុជាមកសាក់សួរសុកទុក្ខនិងជួបសំដែងការគួរសម
គណះកម្មាធិការប្រជាជនទីក្រុង Da Nang (http://www.danang.gov.vn) |
នៅក្នុងការសន្ទនាជាមួយគណះប្រតិភូ កម្ពុជា ដឹកនាំដោយ ឯកឧត្តមទាបាញ់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សមមិត្ត Van Huu Chien ប្រធានគណះកម្មាធិការប្រជាជនទីក្រុង Da Nang បានឧទ្ទេសនាមអំពីស្ថានភាពអភិវឌ្ឈន៏សេដ្ឋកិច្ច សង្គមរបស់ទីក្រុង ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ និងអោយដឹងថា៖ ខេត្ត quang Nam – Da Nang មុននេះ និង ទីក្រុង Da Nang នាបច្ចុប្បន្ន បានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដំបន់មួយចំនួនរបស់កម្ពុជាពីយូរណាស់មកហើយ។ ដោយផ្អែកលើទំនាក់ទំនងទាំងនោះ ទីក្រុងកំពុងផ្លាស់ប្តូរព័តមាន និង ឈានទៅដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ទេសចរណ៏ និងវប្បធម៏ អប់រំ ជាមួយខេត្តបាត់ដំបង់ របស់កម្ពុជា។
ដំណាងនៃគណះប្រតិភូរក្រសួងការពារប្រទេសកម្ពុជាបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងដែលបានទទួលជួបគណះប្រតិភូ និងបានអោយដឹងថា៖ ដំណើបំពេញទស្សនកិច្ចលើកនេះនៅទីក្រុង Da nang គឺសំដៅពង្រឹង និងពង្រីកចំណង់ទំនាក់ទំនង់សហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជានិយាយរួម និង បណ្ដាដំបន់នៃប្រទេសទាំងពីរនិយាយដោយឡែក អោយកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ៕