គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបាន អញ្ជើញទៅបំពេញទស្សកិច្ចនិងធ្វើការនៅរុស្ស៊ី

គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបាន អញ្ជើញទៅបំពេញទស្សកិច្ចនិងធ្វើការនៅរុស្ស៊ី - ảnh 1
គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបាន អញ្ជើញទៅបំពេញទស្សកិច្ចនិងធ្វើការនៅរុស្ស៊ី (រូបថតោ៖ Bao tin tuc)

(VOV)_ចាប់តាំងពីថ្ងៃទី ១៨ ដល់ ២២ មិនា គណៈប្រតិភូ​នៃគណៈកម្មាធិការ​កិច្ច
ការបរទេសនៃរដ្ឋសភា ដែលដឹកនាំដោយលោក Nguyen Manh Tien អនុប្រធានគណៈ
កម្មាធិការបានអញ្ជើញទៅបំពេញទស្សកិច្ច និងធ្វើការនៅរុស្ស៊ី​។ ក្នុង​ក្របខ័ណ្ឌនៃដំណើរ
ទស្សនកិច្ចលើកនេះ គណៈប្រតិភូបានធ្វើការជាមួយ​គណៈកម្មាធិការ​កិច្ចការបរទេស
ជាតិ Duma នៃសហព័ន្ធរុស្ស៊ី គណៈកម្មាធិការ​កិច្ចការបរទេសក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី
 ទស្សនានិងធ្វើការជាមួយថ្នាក់​ដឹកនាំ​ស្ថានឯកអគ្គរដ្ឋទូត​វៀតណាម តំណាងសហគមន៍
 សមាគមអង្គភាពអាជីវកម្ម ព្រមទាំង​បណ្ដា​ស្ថាប័ន​តំណងរបស់វៀតណាមប្រចាំនៅសហ
ព័ន្ធរុស្ស៊ីផងដែរ​។

        នាថ្ងៃទី ២១​ មិនា គណៈប្រតិភូបានធ្វើការជាមួយលោក Anatoly Karpov អនុ
ប្រធានគណៈកម្មាធិការកិច្ចការបរទេសជាតិ Duma នៃសហព័ន្ធរុស្ស៊ី​។ ភាគីទាំងពីរបាន
សម្ដែងនូវការពេញចិត្តចំពោះ​លទ្ធផលនៃកិច្ច​សហប្រតិបត្តិការ​យ៉ាងសកម្ម ប្រសិទ្ធភាព
 និងកិច្ចសហការយ៉ាងជិតស្និត​លើវេទិកាអន្តរជាតិ​រវាង​រដ្ឋសភា​វៀតណាម​និងរដ្ឋសភា
សហព័ន្ធរុស្ស៊ី​ក្នុងរយៈពេលកន្លងទៅ ទន្ទឹមនឹងនោះភាគីទាំងពីរក៏បានឲ្យដឹងថា យើង
គប្បីបន្តការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​ជាប្រចាំ​ដើម្បី​បង្កើនការយល់ដឹងគ្នាទៅ
វិញទៅមក បង្កើត​មូលដ្ឋានដ៏រឹងមាំ​ដើម្បីជំរុញ​ទំនាក់​ទំនងទ្វេរ​ភាគីអភិវឌ្ឍន៍ ។ ភាគី
ទាំងពីបានឯកភាពដោយ​សហការ​យ៉ាងជិតស្និត​ដើម្បីជំរុញការអនុម័ត និងឃ្លាំមើល
ការអនុវត្ត​បណ្ដា​កិច្ចព្រម​ព្រៀង ដែលត្រូវ​បានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ
ចុះហត្ថលេខា​​រួច​មក​។ ក្នុង​ឱកាស​​នេះដែរ លោក Nguyen Manh Tien បានស្នើ​ឲ្យភាគី​
រុស្ស៊ីពិនិត្យបន្ធូបន្ថយការផ្ដល់ទិដ្ឋាការទេសចរណ៍ឲ្យជនវៀតណាម ក៏ដូចជា​បង្ក​លក្ខណៈ
​​ងាយ​ស្រួលសម្រាប់សហគម​វៀតណាមសិក្សារៀនសូត្រ​រស់នៅ​ប្រកប​ដោយ​ស្ថិរភាព និង
ស្របតាមច្បាប់នៅសហព័ន្ធរុស្ស៊ី ។

នាល្ងាចថ្ងៃដដែលនេះ នៅទីស្ដីការក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី គណៈប្រតិភូ​បាន​ធ្វើ
ការជាមួយលោក Aleksandr Volkov អនុប្រធានគណៈកម្មាធិការ​កិច្ចកា​រ​បរទេស​ទទួល
បន្ទុកអប់រំ និងវប្បធម៌ ។

មុននោះ គណៈប្រតិភូក៏បានធ្វើការ​ជាមួយថ្នាក់ដឹកនាំនៃស្ថានឯកអគ្គរដ្ឋ​ទូត​
វៀតណាម តំណាងសហគមន៍ សមាគមអង្គភាពអាជីវកម្ម និងស្ថាប័នតំណាង​របស់​
វៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីផងដែរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ