គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនៈកិច្ចការងារនៅប្រទេសទួរគី
(VOVWORLD) - គណៈប្រតិភូក៏បានទៅទស្សនាវិហាររបស់អគ្គមគ្គុទេស Artatuk និងបានទស្សនាកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈចលនាមហាជនមជ្ឈឹម លោកស្រី Bui Thi Minh Hoai និងអគ្គលេខាបក្សកុម្មុយនិស្តទួរគី Kemal Okuyan (ប្រភព៖ TTXVN) |
ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម ដឹកនាំដោយលោកស្រី Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសទួរគី។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រ តិភូបានជួបធ្វើការជាមួយ អគ្គលេខា ធិការបក្សកុម្មុយនិស្តតួកគី លោក Kemal Okuyan និងថ្នាក់ដឹកនាំនៃនាយកដ្ឋានកិច្ចការបរទេស នៃគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច (AKP); ជួបជាមួយប្រធានគណៈប្រតិភូទួរគីទៅសភាអាស៊ី មេដឹកនាំគណៈកម្មាធិការកិច្ចការបរទេសនៃសភាទួរគី; ធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ; ទស្សនាស្ថានទូតវៀតណាម និងជួបតំណាង សហគមន៍វៀតណាមប្រចាំនៅទួរគី។ គណៈប្រតិភូក៏បានទៅទស្សនាវិហាររបស់អគ្គមគ្គុទេស Artatuk និងបានទស្សនាកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ៕