គណៈប្រតិភូព្រឹទ្ធសភាមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

តាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung គណៈប្រតិភូ
ព្រឹទ្ធសភាមីយ៉ាន់ម៉ា ដឹកនាំដោយប្រធាន Khyn Aung Mint បានមកដល់ទីក្រុង
ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃទី ២០ ដល់ទី ២៤ មិថុនា។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា  Nguyen Sinh Hung បានជួប ចរចារជាមួយប្រធាន
ព្រឹទ្ធសភាមីយ៉ានម៉ា។ ប្រធានរដ្ឋសភ Nguyen Sinh Hung បាន អះអាងថា៖ វៀតណាម
ជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីនិង កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យជាមួយមីយ៉ាន់ម៉ា។ ដើម្បីពង្រឹងមិត្តភាពក៏ដូចជា ទំនាក់ទំនងរវាងស្ថាប័ន្ធ
និតិបញ្ញត្តិនៃប្រទេសទាំង ២ ថែមទៀត ភាគីទាំង ២ ក៏បានឯកជំរុញការបង្កើតក្រុម
សមាជិកសភា វៀតណាម-មីយ៉ាន់ម៉ា និង មីយ៉ាន់ម៉ា-វៀតណាម។ ប្រធានរដ្ឋសភា
Nguyen Sinh Hung ក៏បានស្នើដែរថា៖ ភាគីទាំង ២ បង្កលក្ខណៈឧបត្ថម្ភបណ្ដាអង្គភាព
អាជីវកម្មនៃប្រទេសទាំង ២ វិនិយោគ ទន្ទឹមនឹងនោះ គាំទ្រដូចគ្នាទៅវិញទៅមកលើ
បណ្ដាវេទិការពហុភាគី តទៅទៀត។នាព្រឹកថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម Truong
Tan Sang បានទទួលជួបសន្ទនា ជាមួយប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា  Khyn Aung Mint។
ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ បណ្ដាក្រសួងផ្នែកនៃប្រទេសទាំង ២ ត្រូវជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍ ឲ្យខ្លាំង
ក្លាថែមទៀត។ ប្រធានរដ្ឋវៀតណាមបានស្នើរដ្ឋនៃប្រទេសទាំង ២ បង្កើនកិច្ច
សហប្រតិប្រត្តិការនៅ បណ្ដាវេទិការក្នុងតំបន់និងលើសកលលោក។ ប្រធានរដ្ឋ Truong
 Tan Sang បានសម្តែងនូវជំនឿជឿជាក់ថា៖ មីយ៉ាន់ម៉ានឹងទទួលជោគជ័យក្នុងតួនាទី
ជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០១៤ និងអះអាងថា៖ វៀតណាមនឹងគាំទ្រមីយ៉ាន់ម៉ា
ក្នុងកិច្ចការអភិវឌ្ឍន៍មាតុ ប្រទេស។ ប្រធានព្រឹទ្ធសភា Khyn Aung Mint វាយតំលៃ
ខ្ពស់ចំពោះការផ្លាស់ប្តូរយ៉ាង សកម្មលើបណ្ដាវិស័យរបស់វៀតណាម ក្នុងរយៈពេល
កន្លងមក និងជឿជាក់ថា៖ ក្នុងរយៈពេលខាងមុខ វៀតណាមនឹងទទួលបានការជោគ
ជ័យ ក្នុងការរក្សារល្បឿន កំណើន ម៉ាក្រូសេដ្ឋកិច្ច ការធានាសុខុមាលភាពសង្គម៕

គណៈប្រតិភូព្រឹទ្ធសភាមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម និងប្រធានាធិបតីមីយ៉ាន់ម៉ា (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ