(VOVworld) - គណៈប្រតិភូរដ្ឋសភានៃបណ្ដាប្រទេសនិងអង្គការអន្តរជាតិចំនួន៣០ បានមកកាន់ទីក្រុងហាណូយ វៀតណាម ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ដើម្បីចូលរួមមហា
សន្និបាតសហភាព អន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលនឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២៨ មិនា ដល់ទី១ មេសាខាងមុខ។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និងប្រធាន IPU
លោក Saber Chowdhury (រូបថត៖VGP) |
នាថ្ងៃទី២៥ មិនា នៅជំនួបសន្ទនាជាមួយប្រធាន IPU លោក Saber Chowdhury ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ IPU ជាពិសេស
គឺមហាសន្និបាត IPU ១៣២ នៅទីក្រុងហាណូយដោយប្រធានបទ “បណ្ដាគោលដៅ អភិវឌ្ឍន៍ដោយចីរភាព - ប្រែពាក្យសំដីឲ្យក្លាយទៅជាសកម្មភាព”។លោកនាយក
រដ្ឋមន្រ្តី ចាត់ ទុកថា នេះជាប្រធានបទដ៏សមស្របទៅនឹងកាលៈទេសៈឆ្នាំ២០១៥
ព្រមទាំងបង្ហាញពី គោលដៅនានាក្នុងយុទ្ធសាស្ត្រ IPU ក្នុងដំណាក់កាល២០១២-
២០១៧។លោក Nguyen Tan Dung បានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួនដើម្បី IPU ១៣២ ទទួលជោគជ័យដ៏ល្អប្រសើរ៕