គណះប្រតិភូសម្ព័ន្ធសារព័តមានថៃមកទស្សនាវិទ្យុសម្លេងវៀតណាម
ក្នុងឪកាសមកបំពេញទស្សនកិច្ចនៅវៀទណាម ពីថ្ងៃទី 6 ដល់ថ្ងៃទី 11 កុម្ភះ នាព្រឹកថ្ងៃទី 7 កុម្ភះ គណះប្រតិភូសម្ព័ន្ធសារព័តមានថៃ បានមកទស្សនាវិទ្យុសម្លេងវៀតណាម។ ក្នុងជំនួបពិភាក្សារជាមួយថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម លោក Chavarong Limpattampanee - ប្រធានសម្ព័ន្ធសារព័តមានថៃ បានវាយតំលៃខ្ពស់តួនាទីរបស់វិទ្យុសម្លេងវៀតណាម ទន្ទឹមនឹងនោះ មានគោលបំណងថា៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាម ក្នុងគ្រប់វិស័យ ពិសេសគឺ ការផ្គត់ផ្គង់ និងដំឡើងសម្ភរះផ្សាយសំលេង។ វាយតំលៃអំពី ការអភិវឌ្ឈន៏របស់វិទ្យុសម្លេងវៀតណាម លោក Chavarong Limpattampanee បានអោយដឹងថា៖ វិទ្យុសម្លេងវៀតណាមមានការរីកចំរើនជាច្រើន ពិសេសគឺបណ្ដាប្រភេទសារព័តមាន ដូចជា៖ កាសែតសរសេរ internet កាសែតរូបភាព និងក្រៅពីនោះ នៅមានបណ្ដាសាលាបណ្តុះបណ្ដាលមុខជំនាញទៀតផង…ខ្ញុំជឿជាក់ថា ជាមួយបណ្ដាប្រភេទសារព័តមាននោះ វិទ្យុសម្លេងវៀតណាមនឹងធ្វើល្អ ភារកិច្ចជាស្ពានតភ្ជាប់ រវាង ប្រជាជន
ជាមួយ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម៕