គុយបានិងអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន

គុយបានិងអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន - ảnh 1
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond (ខាងស្ដាំ)និងប្រធាន គុយបា
លោក Raul Castro​ (រូបថត៖Twitter)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅគុយបា នាថ្ងៃទី២៩ មេសា រដ្ឋមន្រ្តី
ការបរទេសអង់គ្លេសលោក Philip Hammond បានជួបសន្ទនាជាមួយប្រធានគុយបា
លោក Raul Castro ដើម្បីពិភាគ្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេស
គឺលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍។ថ្លែងមតិបន្ទាប់ពីជំនួបនេះ លោក Hammond
 បានឲ្យដឹងថា លោកបានពិភាគ្សាប្រកបដោយប្រសិទ្ធិភាពជា មួយប្រធាន Castro
អំពីការខំប្រឹងប្រែងក្នុងការធ្វើទំនើបភាវូបនីយកម្មខឿនសេដ្ឋ កិច្ចគុយបា។មុននោះ
 លោក Hammond បានជួបចរចារជាមួយសមភាគីប្រទេស ម្ចាស់ផ្ទះលោក Bruno
Rodriguez ដើម្បីពិភាគ្សាអំពីបញ្ហាជាច្រើន ពិសេសគឺ ការកែប្រែគោលនយោបាយ
សេដ្ឋកិច្ចសង្គមនៅគុយបានាពេលថ្មីៗនេះ។នាថ្ងៃ ដដែល រដ្ឋមន្ត្រីទាំងពីររូបនេះ
បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបតិ្តការជា
ច្រើនលើវិស័យថាមពល វប្បធម៌និងសេវាកម្មហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ