|
(រូបថត៖AP) |
(VOVworld) - នាថ្ងៃទី១៥ មិនា ក្រុមហ៊ុនប្រៃសណីយ៍ក្រោមកម្មសិទ្ធិនៃរដ្ឋគុយបា
Correos de Cuba បានឲ្យដឹងថា គុយបានិងអាមេរិកនឹងស្ដារឡើងវិញនូវសេវាកម្ម
ប្រៃសណីយ៍ត្រង់រវាងប្រទេសទាំងពីរ។តាមនោះ ចាប់តាំងពីថ្ងៃទី១៦ មិនា នឹង
ប្រព្រឹត្តទៅជើងហោះហើរដំបូងដែលតភ្ជាប់ខ្សែដឹកជញ្ជូនសំបុត្រប្រៃសណីយ៍រវាង
ប្រទេសទាំងពីរ។ ការស្ដារឡើងវិញនូវសេវាកម្មប្រៃសណីយ៍រវាងអាមេរិកនិង
គុយបាប្រព្រឹត្តទៅត្រឹមប៉ុន្មានថ្ងៃមុននឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី
អាមេរិកលោក Barack Obama នៅគុយបាតែប៉ុណ្ណោះ។នេះជាដំណើរទស្សនកិច្ច
ដំបូងរបស់ប្រធានា ធិបតីអាមេរិកកំពុងកាន់អំណាចមួយរូបនៅគុយបាចាប់តាំង
ពីឆ្នាំ១៩២៨មក៕