គ្រឹះស្ថានសាសនាជាច្រើនរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong យ៉ាងឧឡារិក
(VOVWORLD) - កាលពីថ្ងៃទី ២៥ កក្កដា ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅគ្រឹះស្ថានសាសនាជាច្រើននៅទូទាំង ប្រទេស។
នៅវត្ត Yen Tu ទីក្រុង Uong Bi ខេត្ត Quang Ninh ព្រះសង្ឃ ដូនជីនិងពុទ្ធបរិ ស័ទបានអុជធូប ថ្វាយផ្កា រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកអគ្គលេខា បក្ស Nguyen Phu Trong និងបណ្ដាវីរយុទ្ធជនពលី។ លោក Nguyen Trong Tai ប្រជា ពលរដ្ឋខេត្ត Quang Ninh បានចែករំលែកថា៖
“ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong និងពិធីរំលឹក គុណចំពោះវីរយុទ្ធជនពលីដែលរៀបចំឡើងដោយសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមខេត្ត Quang Ninh នៅវត្ត Truc Lam Yen Tu គឺជាការងារប្រកបដោយអត្ថន័យ មនុស្សធម៌ និងស្របតាមទឹកចិត្តប្រជាជន។ រូបភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងស្ថិតនៅក្នុងដួងចិត្តប្រជាជនវៀតណាមជារៀងរហូត”។
គណៈអភិបាលនៃសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមនៅខេត្ត Thua Thien Hue បានរៀបចំអាសនៈជូនលោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ VOV) |
នាថ្ងៃដដែល គណៈអភិបាលនៃសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមនៅខេត្ត Thua Thien Hue បានរៀបចំអាសនៈជូនលោកអគ្គលេខាបក្ស Nguyen Phu Trong នៅវត្ត Tu Dam។ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជាច្រើននាក់ បានមក រំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ លោក Le Quang Cu ពុទ្ធបរិស័ទម្នាក់ដែលមករំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស បានសម្តែងថា៖
“មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការបាត់បង់ដ៏ ធំធេងសម្រាប់ប្រទេសជាតិ និងបន្សល់ទុកនូវការសោកសៅយ៉ាងក្រៃលែងសម្រាប់ជន រួមជាតិទូទាំងប្រទេស។ លោកអគ្គលេខាបក្សបានលះបង់ដើម្បីប្រទេសជាតិ ប្រជាជន ដើម្បីផលប្រយោជន៍មាតុភូមិ និងប្រជាជនវៀតណាម នាំមកនូវសមិទ្ធិផលដ៏ត្រចះ ត្រចង់សម្រាប់ប្រទេសវៀតណាម”។
នៅខេត្ត Soc Trang ជនរួមជាតិជនជាតិខ្មែរ ក៏បានសម្ដែងការសោកស្ដាយយ៉ាង ក្រៃលែងនៅពេលទទួលដំណឹងពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ តាមប្រជាជន មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជា ការបាត់បង់ដ៏ធំធេងសម្រាប់បក្ស កងទ័ពទាំងមូល និងប្រជាជនទាំងមូល។ ព្រះតេជ គុណ Son Phuoc Loi ព្រះចៅអធិការវត្ត អូរជុំអារាមព្រែកចេក ទីរួមខេត្ត Nga Nam ខេត្ត Soc Trang បានអះអាងនូវគុណូបការៈដ៏ធំធេងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong សម្រាប់ការផ្លាស់ប្តូរនៅតំបន់ជនជាតិភាគតិចនានានៅវៀតណាម រួមទាំងជនរួមជាតិជនជាតិខ្មែរនៅ Soc Trang ផងដែរ៖
“លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់សម្រាប់ ជនរួមជាតិទូទាំងប្រទេស ដែលជនជាតិបងប្អូនទាំង ៥៤ សុទ្ធតែគោរពស្រឡាញ់ លោកអ៊ុំដែរ។ តាំងពីលោកអ៊ុំឡើងជាថ្នាក់ដឹកនាំរហូតមកដល់ពេលនេះ យើងមើល ឃើញថាប្រទេសជាតិនិយាយរួម និងជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិខ្មែរ និយាយដោយឡែក មានការរីកចំរើនលើគ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ច សង្គម”៕