គ្រោះអាសន្នរីករាយដាល់របស់វិបតិ្តនៅស៊ីរី

(VOVworld) – នាថ្ងៃទី​ ១១ វិច្ឆិកា កងទ័ពអ៊ីស្រាអែលបានប្រកាសថា៖ គេបានបាញ់កាំភ្លើងព្រមានទៅលើស៊ីរី បន្ទាប់ពីគ្រាប់កាំភ្លើងមួយបាន
ធ្លាក់ចំនឹងប៉ុស្តមួយនៃកំលាំងការពារអ៊ីស្រាអែល នៅតំបន់ខ្ពង់ទាប
Golan ជិតខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងស៊ីរី។ ទន្ទឹមនឹងនោះ កងទ័ព
អ៊ីស្រាអែលបានរាយការណ៍សភាពការណ៍​ជាមួយកងទ័ព អ.ស.ប. ប្រចាំ
នៅតំបន់ខ្ពង់ទាប Golan ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក
Benjamin Netanyahu បានឲ្យដឹងថា៖ អ៊ីស្រាអែលកំពុង​ “តាមដានយ៉ាងជាប់
លាប់ស្ថានភាពនៅខ្សែព្រំដែនជាមួយស៊ីរី ក៏ដូជា ត្រៀមខ្លួនជាស្រេចឆ្លើយ
តបនឹងប្រព្រឹត្តការណាមួយ”។ ក្នុងប្រព្រឹត្តការមួយទៀត នាថ្ងៃដ៏ដែលនៅ
រដ្ឋធានី​ Doha របស់ Qatar​​​ បណ្ដាកំលាំងប្រឆាំងនៅស៊ីរីបានចុះហេត្ថលេខា
លើកាព្រមព្រៀងអំពីការបង្កើត  សម្ព័ន្ធភាពជាតិ។ តាមបណ្ដាប្រភពព័ត៌មាន
ឲ្យដឹងថា៖ ការព្រមព្រៀងនេះ ទទួលបានការគាំទ្ររបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ