គ្រោះអាសន្នអាមេរិកនឹងក្លាយទៅជាទីកន្លែងវាយប្រហារភេរវកម្មបន្ទាប់ពីបារាំង
|
គ្រោះអាសន្នអាមេរិកនឹងក្លាយទៅជាទីកន្លែងវាយប្រហារភេរវកម្មបន្ទាប់ពីបារាំង (Image: VNA) |
(VOVworld) – ទីក្រុង New York របស់អាមេរិកអាចក្លាយទៅជាទីកន្លែងវាយ
ប្រហារភេរវកម្មរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ដូចរឿងហេតុដែលបាន
កើតមានឡើងនៅប៉ារីសនាពេលថ្មីៗនេះ។ នេះគឺជាការព្រួយបារម្ភរបស់សេរីហ្វ
ទីក្រុង New York (NYPD) លោក Bill Bratton ដែលត្រូវបានព្រមាន នាថ្ងៃទី ១៧
វិច្ឆិកា។ បណ្ដការវាយប្រហារភេរវកម្មទៅលើទីក្រុងប៉ារីសនាពេលកន្លងមកនឹងធ្វើ
ឲ្យ NYPD ផ្លាស់ប្តូរយុទ្ធនាការទប់ទល់នឹងភេរវកម្មរបស់ខ្លួន។ តាមនោះ NYPD
ប្តេជ្ញាមិនចរចារជាមួយភេរវករឡើយ ព្រមទាំង ខំប្រឹងប្រែងកំទិចជនចាប់ចំណាប់
ខ្មាំងក្នុងករណីកើតមានឡើងការវាយប្រហារភេរវកម្ម។ ទាក់ទិកដល់ បញ្ហានេះ
សេតវិមានបានប្រកាសនាថ្ងៃទី ១៧ វិច្ឆិកា ថា៖ ប្រធានាធិបតីអាមេរិកលោក
Barack Obama និងសមភាគីបារាំង លោក Francois Hollande គ្រោងនឹង ជួបចរចារ
ជាមួយគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ២៤ វិច្ឆិកា សំដៅពិភាគ្សា អំពីកិច្ចសហ
ប្រតិបត្តិការនិងវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម៕