គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធថ្មីៗនេះ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងសមហេតុផល
(VOVWORLD) - គោលនយោបាយរូបិយវត្ថុត្រូវបានដំណើរការយ៉ាងសកម្ម ឆាប់រហ័ស មានភាព បត់បែននិងមានប្រសិទ្ធភាព។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី ១១ វិច្ឆិកានេះ នៅអគាររដ្ឋសភា បន្តកម្មវិធីសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ ក្នុងរាយការណ៍និងការបកស្រាយអំពីបញ្ហាពាក់ព័ន្ធដែលបានលើកឡើងក្នុងសម័យសួរដេញដោលនាព្រឹកនេះ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានអះអាងថា គោលនយោបាយរូបិយវត្ថុនិងគោលនយោបាយសារពើពន្ធ គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ការគ្រប់គ្រងគោលនយោបាយសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុនាពេលថ្មីៗនេះ គឺសម្រេចបានលទ្ធផលល្អប្រសើរនិងសមហេតុផល។ គោលនយោបាយរូបិយវត្ថុត្រូវបានដំណើរការយ៉ាងសកម្ម ឆាប់រហ័ស មានភាពបត់បែន និងមានប្រសិទ្ធភាព។ គោលនយោបាយសារពើពន្ធត្រូវបានអនុវត្តន៍ក្នុងលក្ខណៈពង្រីក និងសមហេតុ ផល ដូច្នេះលទ្ធផលដែលសម្រេចបាននាពេលថ្មីៗនេះគឺល្អប្រសើរ ការប្រមូលថវិការរដ្ឋកើនខ្ពស់ ដែលឆ្នាំក្រោយខ្ពស់ជាងឆ្នាំមុន។
ទាក់ទិននឹងការគ្រប់គ្រងទីផ្សារមាស លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលដឹកនាំការអនុវត្តការជួញដូរស្របតាមច្បាប់ និងតម្លាភាព; អនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងហាងលក់មាស និងក្រុមហ៊ុន; បន្តប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធយ៉ាងខ្លាំងក្លា; ជំរុញផលិតកម្មនិងអាជីវកម្ម ។ល។
នៅរសៀលថ្ងៃនេះផងដែរ រដ្ឋសភាបានធ្វើការសួរដេញដោលអំពីបញ្ហាមួយក្រុមក្នុងវិស័យសុខាភិបាល។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan បានឆ្លើយសំណួររបស់គណៈប្រតិភូលើក្រុមបញ្ហាមួយចំនួនក្នុងនោះមានការចល័ត និងរៀបចំកងកម្លាំងវេជ្ជសាស្ត្រ ធានាផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់ដល់ប្រជាជន៕