ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូយូរអង្វែង
|
ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូយូរអង្វែង |
(VOV)_ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃ
គូយូរអង្វែង។នេះគឺជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមវៀតណាម-អាមេរិក ដែល
បានចុះហត្ថលេខានាថ្ងៃទី៧ កក្កដា ក្នុងឱកាសអគ្គលេខាបក្សកម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក ពីថ្ងៃទី៦ដល់
ថ្ងៃទី១០ កក្កដា។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ ភាគីទាំងពីរសន្យាជំរុញ
ខ្លាំងកិច្ចសហប្រតិបត្តិការនៅកំរិតថ្នាក់ទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិសុខ ស្ថិរភាព កិច្ចសហ
ប្រតិបត្តិការនិងសម្បូររុងរឿងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងនៅលើពិភពលោក។
ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយ និងការទូត បង្កើនការផ្លាស់
ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបើកទូលាយការពិគ្រោះយោបល់ទ្វេភាគី ដើម្បីបង្កើន
ទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…លៗ។ ប្រ
ទេសទាំងពីរក៏បានកត់សម្គាល់នូវជោគជ័យរបស់សហគមន៍ជនវៀតណាមនៅអា
មេរិក និងការរួមវិភាគទានរបស់គេចំពោះការអភិវឌ្ឍន៍របស់វៀតណាមនិងអាមេរិក។
វៀតណាមនិងអាមេរិកបានអះអាងជាថ្មីម្តង់ទៀត អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
ក្នុងវិស័យការពារជាតិ និងសន្តិសុខ។វៀតណាមនិងអាមេរិក ឯកភាពបង្កើនការរួម
សហការជាមួយភាគីទាក់ទិននានាដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ា
ស៊ីហ្វីក ( TPP) លើគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរបន្តគាំទ្រការជំរុញនិងការពារសិទ្ធិមនុស្ស និងគាំទ្រការរក្សាជំនួប
សន្ទនាយ៉ាងសកម្ម ស្មោះត្រង់ កសាងសិទ្ធិមនុស្ស ដើម្បីបង្កើនការយល់ដឹងអំពីគ្នា
ទៅវិញទៅមក និងបង្រួញគម្លាតនៃគារខុសប្លែកពីគញនា។ វៀតណាមនិងអាមេរិក
សន្យាបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិការតំបន់។
ប្រទេសទាំងពីរសង្កត់ធ្ងន់ទៅលើការចាំបាច់ លើកដំកើងសិទ្ធិសេរីភាពនាវា
ចរណ៍ និងអាកាសចរណ៍ដែលបានអន្តរជាតិទទួលស្គាល់ សន្តិសុខនិងសុវត្ថិភាព
នាវាចរណ៍ រាំងស្កាត់រាល់អំពើបង្កើនភាពតានតឹង ធានារាល់ សកម្មភាពសមស្រប
ជាមួយច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏មានបណ្ដាកិច្ចព្រមព្រៀង និងការព្រមព្រៀង
ជាមួយគ្នា ដើម្បីរួមវិភាគទានចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី វៀតណាមនិង
អាមេរិក បង្កើតគ្រឹះដ្ឋានសំខាន់ សំរាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕