ចែករំលែកបទពិសោធន៍អន្តរជាតិស្ដីពីការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្ម

(VOVWORLD) -នាថ្ងៃទី ៤ តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសិក្ខាសាលាជាមួយប្រធានបទ “ចែករំលែកបទពិសោធន៍អន្តរជាតិស្ដីពីការអភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្ម”។
ចែករំលែកបទពិសោធន៍អន្តរជាតិស្ដីពីការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្ម - ảnh 1ចែករំលែកបទពិសោធន៍អន្តរជាតិស្ដីពីការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ
ក្នុងផលិតកម្មកសិកម្ម 

នាថ្ងៃទី ៤ តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសិក្ខាសាលាជាមួយប្រធានបទ “ចែករំលែកបទពិសោធន៍អន្តរជាតិស្ដីពីការអភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្ម”។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានសមាគមកសិករវៀតណាម លោក Leu Vu Dieu បាឲ្យដឹងថា៖វៀតណាមកំពុងស្ថិតក្នុងដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មកសិកម្មជនបទ សកម្មក្នុងការជំរុញ សមាហរណកម្មឲ្យបានស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្មបានចាត់ទុកជាកូនសោសម្រាប់ការជោគជ័យ។ សិក្ខាសាលានេះជាឱកាសសម្រាប់កម្មាភិបាល កសិករ និងស្ថាប័ននានា ផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញការ អាល្លឺម៉ង់ស្ដីពីបទពិសោធន៍អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្ម ភាពងាយស្រួល និងការសាកល្បងរបស់វៀតណាម ។ តាមនោះ ដាក់ចេញសំណើអំពីដំណោះស្រាយបង្កើនសមត្ថភាពរបស់កសិករចូលរួមក្នុងខ្សែសង្វាក់តម្លៃកសិផល ហើយរួមចំណែកអភិវឌ្ឍន៍ផលិតកម្មប្រកបដោយនិរន្តរភាព លើកកំពស់ជីវភាពរស់នៅរបស់កសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ