ចិន៖ លោក Bo Xilai ត្រូវដាក់គុកអស់មួយជីវិត

ចិន៖ លោក Bo Xilai ត្រូវដាក់គុកអស់មួយជីវិត - ảnh 1
អតីតលេខានៃគណៈកម្មាធិការបក្ស ទីក្រុង Chongqing លោក Bo Xilai ត្រូវដាក់គុកអស់មួយជីវិត (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២២ កញ្ញា តុលាកាប្រជាជនទីក្រុង Jinan ខេត្ត Shandong ភាគខាងកើតចិនបានចេញសាលក្រមអំពីការដាក់គុកអស់មួយជីវិតនិងការផ្តាច់ សិទ្ធិចូលរួមបណ្ដាអង្គការនយោបាយចំពោះអតីតលេខានៃគណៈកម្មាធិការបក្ស
ទីក្រុង Chongqing លោក Bo Xilai ក្នុងបទស៊ីសំណូកអំពើរពុករលួយ និងរំលោភព
សិទ្ធិអំណាច។ អង្គជំនុំជំរះលោក Bo Xilai បានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ២២ ដល់ទី
២៦ សីហា នៅតុលាកាប្រជាជនទីក្រុង Jinan ចិន។ លោក Bo Xilai ត្រូវបានលា
លែងពីដំណែងនាខែ មិនា ឆ្នាំ ២០១២ ហើយត្រូវបានបណ្តេញពី បក្សកុម្មុយនិស្ត
ចិន នាខែកញ្ញា ឆ្នាំ ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ