ចិនជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើន

(VOVWORLD) - នៅថ្ងៃទី៦ ខែកុម្ភៈ នៅរដ្ឋធានីប៉េកាំង ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាជាមួយប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ 
ចិនជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើន - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob។ (ប្រភព៖ mfa.gov.cn )

ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍បៃតង និងលើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាតវៃ និងការច្នៃប្រឌិតវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

នាថ្ងៃដដែលនោះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះប៉ាគីស្ថាន ក្នុងការការពារឯករាជ្យនិងអធិបតេយ្យភាពជាតិ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេច សហការជាមួយប៉ាគីស្ថាន ដើម្បីជំរុញយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាច្រើន។

ប្រធានរដ្ឋចិនលោក Xi Jinping ក៏បានជួបជាមួយប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez ផងដែរ។ មេដឹកនាំទាំងពីរបានប្រកាស ចាប់ផ្តើមឆ្នាំនៃកិច្ចសហប្រតិបត្តិការមិត្តភាព ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

នៅថ្ងៃទី ៦ ខែកុម្ភៈនេះដែរ ក្នុងជំនួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឱ្យប្រទេសទាំងពីរទាញយកសក្តានុពលក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្មនិងវិនិយោគ ការ ដឹកជញ្ជូននិងភស្តុភារ ក៏ដូចជាបច្ចេកវិទ្យាខ្ពស់ថ្មីៗ ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ