ចិនត្រៀមខ្លួនជាស្រេចជំរុញការធ្វើជាក់ស្ដែងភាវូបនីយកម្មសហគមន៍អាស៊ាន

ចិនត្រៀមខ្លួនជាស្រេចជំរុញការធ្វើជាក់ស្ដែងភាវូបនីយកម្មសហគមន៍អាស៊ាន - ảnh 1
ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានលោក Xu Bu (ខាងស្ដាំ)និងអគ្គលេខាធិការអាស៊ាន
លោក Le Luong Minh (រូបថត៖TTXVN)

(VOVworld) - ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានលោក Xu Bu បានឲ្យដឹងថា ចិននឹងបន្ត
សហការជាមួយអាស៊ានជំរុញការធ្វើជាក់ស្ដែងភាវូបនីយកម្មសហគមន៍អាស៊ាន។
ឆ្លើយសម្ភាសន៍មុននឹងសន្និសីទកំបូលអាស៊ានលើកទី២៧និងសន្និសីទទាក់ទិននា
នា លោក Xu Bu បានចាត់ទុកថា ការបង្កើតសហគមន៍អាស៊ាននាចុង ឆ្នាំ២០១៥នឹង
ជារបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃសហគមន៍។ប៉ុន្តែលោក Xu Bu ក៏
បានឲ្យដឹងថែមទៀតថា នៅមានដំណើរការដ៏វែងឆ្ងាយនាពេលខាងមុខ ដើម្បី
កសាងសហគមន៍អាស៊ានឲ្យបានសុក្រិត ហើយថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ គ្រាន់តែ
ជាចំណុចចាប់ផ្ដើមនៃដំណើរការនេះប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ