ចិនធ្វើអាជីវកម្មទេសចរណ៍នៅប្រជុំកោះ Hoang Sa ជាអំពើរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)- នាថ្ងៃទី៤ កញ្ញា ឆ្នាំ ២០១៤ ឆ្លើយសំនួរបស់អ្នកយកព័ត៍មានអំពីប្រតិ
កម្មរបស់វៀតណាមចំពោះការដែលចិនបានបើកទួរទេសចរណ៍សមុទ្រ នៅប្រជុំ
កោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក
Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមមានអធិបតេយ្យភាពមិនអាចប្រកែក បានចំពោះប្រជុំកោះ Hoang Sa ។ ការដែលចិនបានធ្វើអាជីវកម្មទេសចរណ៍នៅ
តំបន់ នេះជាអំពើរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម និងមិនសមស្របទៅនឹងកិច្ចព្រមព្រៀងស្ដីពីបណ្ដាគោលការណ៍ជាសារវ័ន្តស្ដីពី ការបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ ក៏ដូចជាស្មារតីក្នុងសេចក្ដីប្រកាស អំពីការប្រតិបត្តិការនៃភាគីនានានៅសមុទ្រខាងកើត DOC គឺមិនធ្វើអោយស
ភាពការណ៍នៅសមុទ្រខាងកើតនិងក្នុងតំបន់កើតស្មុគ្រស្មាញថែមទៀត។ វៀតណាមសំណូមពរចិនត្រូវបញ្ចប់រាល់អំពើខុសឆ្គងនេះភា្លមមួយរំពេច៕