ចិននិងជប៉ុនឯកភាពជម្រុញការកែលំអរទំនាក់ទំនងទ្វេភាគី
|
ចិននិងជប៉ុនឯកភាពជម្រុញការកែលំអរទំនាក់ទំនងទ្វេភាគី |
(VOVworld)-នាថ្ងៃទី៣០តុលា សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi និង ប្រធានក្រុមប្រឹក្សាគណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចនៅជប៉ុន លោក
Toshihiro Nikai បានជួបគ្នានៅប៉េកាំង(ចិន)។ នៅជំនួបនេះ ភាគីទាំងពីរ បានព្រម
ព្រៀងគ្នាអំពីសារៈសំខាន់នៃការជម្រុញកែលំអរទំនាក់ទំនងទ្វេភាគី។ លោក Yang
Jiechi បានសម្តែងក្តីសង្ឃឹមថា ជម្រុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាង
ប្រទេសទាំងពីរ ដោយឈរលើស្មារតីឆ្ពោះទៅអនាគត។ រីឯខ្លួនវិញ លោក Toshihiro
Nikai បានសន្យាថា រួមចំណែកកែលំអទំនាក់ទំនងនៃប្រទេស ទាំងពីរ ក៏ដូចជាត្រៀម
ជាស្រេចជម្រុញរាល់ការផ្លាស់ប្តូរជិតស្និទ្ធជាងទៀតលើ បណ្តាវិស័យពាណិជ្ជកម្ម
សេដ្ឋកិច្ច វប្បធម៌និងជួបប្រាស្រ័យយុវជនផងដែរ៕