ចិននិងឡាវ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ លើទន្លេមេគង្គ
សំដៅជំរុញខ្លាំង សកម្មភាពបោសសម្អាតឧក្រិដជនឆ្លងកាត់ព្រំដែន។ កិច្ចព្រមព្រៀង នេះ ទទួលបានក្នុងជំនួបរវាងសមាជិកទីប្រឹក្សា រដ្ឋមន្ត្រីក្រសួងនគបាលចិន Meng
Jian Zhu និងសមភាគីឡាវ Thongbanh Sengaphone ដែលកំពុងបំពេញទស្សនកិច្ចនៅ
ចិន។ថ្លែងមតិ នៅក្នុងកិច្ចប្រជុំ ពិភាក្សាអំពីរាល់វិធានការជំរុញកិច្ចសហប្រតិបត្តិការ
ទ្វេភាគី លោក Meng Jian Zhu បានចាត់ទុកថា៖ប្រទេសទាំងពីរត្រូវការបន្តជំរុញការ
អនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការ សន្តិសុខលើទន្លេមេគង្គ បង្កើនការផ្លាស់ប្តូររវាងបណ្ដាបុគ្គលិកនីតិប្រតិបត្តិនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនថែមទៀត៕
|
ចិននិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើទន្លេមេគង្គ (http://www.vietnamplus.vn) |