ចិននិងអាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងយោធា

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Minh Hien ឲ្យដឹង
ថា៖ ក្នុងជំនួបនាថ្ងៃទី ២ ឧសភា នៅប៉េកាំង (ចិន) រដ្ឋមន្ត្រីការពារប្រទេសចិន លោក
Liang Guanlie  និងអនុររដ្ឋមន្ត្រីស្តីទីការពារប្រទេស អាមេរិក លោក James Miller បាន
សម្តែងនូវសេចក្តីសង្ឍឹម រក្សារទំនាក់ទំនងយោធាទ្វេភាគី អភិវឌ្ឍន៍ចីរភាពនិងរឹងមាំ។
រដ្ឋមន្ត្រី Liang Guanlie បានចាត់ទុកថា៖ ទំនាក់ទំនងយោធារវាង ប្រទេសទាំង ២ កំពុង
តែមានឱកាសជាច្រើនបើកទូលាយ ដូច្នេះ ភាគីទាំង ២ ត្រូវអភិវឌ្ឍន៍ទំនាក់ ទំនងនេះ តាមទឹសត្រឹមត្រូវ សមស្រប ជាមួយបណ្ដាគោលការណ៍ គោរព ជឿជាក់ និងដើម្បី ផលប្រយោធន៍របស់គ្នា។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីស្តីទីការពារប្រទេសអាមេរិក James
Miller បានចាត់ទុកថា៖ ទំនាក់ទំនងយោធា គឺជា ស្ពានតភ្ជាប់សំខាន់ ក្នុងទំនាក់ទំនង
ទ្វេភាគី។ លោក James Miller បន្តទៀតថា៖  អាមេរិកជានិច្ចកាល ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយចិន ក្នុងការរក្សារទំនាក់ទំនងយោធាទ្វេភាគី ចីរភាពនិងរឹងមាំ បង្កើនការយោគយល់គ្នាទៅវិញទៅមក និងធានា ផលប្រយោធន៍ សន្តិសុខរបស់
ប្រទេសនិមួយៗ៕

ចិននិងអាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងយោធា - ảnh 1
រដ្ឋមន្ត្រីការពារប្រទេសអាមេរិក Robert Gates និងរដ្ឋមន្ត្រីការពារប្រទេសចិន Liang Guanlie
(Image: news.cn)

ប្រតិកម្មទៅវិញ

ផ្សេងៗ