ចិននិងអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) - លោកអគ្គលេខាធិការ កៅ គឹមហួន បានអះអាងថា អាស៊ានត្រៀមខ្លួនជាស្រេចធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ច
ឌីជីថល និងការអភិវឌ្ឍបៃតង។
ប្រធានការិយាល័យគណៈកម្មាធិការទទួលបន្ទុកកិច្ចការ បរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Wang Yi ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន។ (រូបថត៖ ASEAN) |
កាលពីថ្ងៃទី ២៧ មីនា ប្រធានការិយាល័យគណៈកម្មាធិការទទួលបន្ទុកកិច្ចការ
បរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Wang Yi បានជួបពិភាក្សាជាមួយអគ្គ
លេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន ដែល
កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នៅទីនេះ លោក Wang Yi បានសង្កត់ធ្ងន់
ថា ប្រទេសចិនជានិច្ចកាលគាំទ្រអាស៊ាន ហើយនឹងបន្តគាំទ្រយ៉ាងខ្លាំងចំពោះដំណើរ
ការសមាហរណកម្ម និងការកសាងសហគមន៍នៃប្លុក; គាំទ្រសាមគ្គីភាពដើម្បីការ
អភិវឌ្ឍរបស់អាស៊ាន; ក៏ដូចជាគាំទ្រការរក្សារចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការ
ក្នុងតំបន់ដែលយកអាស៊ានជាមជ្ឈភាព។ លោក Wang Yi ចាត់ទុកថា ភាគីទាំងពីរ
គួរតែរួមដៃគ្នាជំរុញបុព្វហេតុទំនើបកម្មសម្រាប់ប្រជាជនចិននិងអាស៊ាន កសាងតំបន់
សន្តិភាព វិបុលភាព ដោយមានបរិយាកាសល្អប្រសើរ និងមិត្តភាព ហើយបង្កើនកិច្ច
សហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាពដើម្បីអនាគតរួម។
ចំណែកឯលោកអគ្គលេខាធិការ កៅ គឹមហួន បានអះអាងថា អាស៊ានត្រៀមខ្លួន
ជាស្រេចធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង
ជ្រោយជាមួយចិន រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិ
ការពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង។ លើសពីនេះ អាស៊ានត្រៀមខ្លួនជាស្រេចសហការជាមួយចិន ដើម្បីជំរុញការបំប្លែងថាមពល ជំរុញ
ខ្លាំងនូវការតភ្ជាប់ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយបំផុសសក្តានុ
ពលសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ៕