ចិននិងឥណ្ឌូណេស៊ីចាប់ផ្តើមកិច្ចសន្ទនា ២+២ ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី

(VOVWORLD) - ចិននិងឥណ្ឌូណេស៊ី នៅថ្ងៃទី ១៣ សីហា បានបើកដំណើរការជាផ្លូវការនូវយន្តការសន្ទនា ២+២ រវាងរដ្ឋមន្ត្រីការបរទេសនិងការពារជាតិនៃប្រទេសទាំងពីរ តាមរយៈកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកដំបូងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

យោងតាមក្រសួងការបរទេសចិន ភាគីទាំងពីរមានការផ្លាស់ប្តូរស៊ីជម្រៅលើទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រការទូត និងការពារជាតិរវាងភាគីទាំងពីរនិងឈានដល់ការឯកភាពគ្នាជាច្រើន។ ភាគីទាំងពីរជឿជាក់ថា យន្តការសន្ទនា “២+២” រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ គឺជាយន្តការថ្នាក់រដ្ឋមន្ត្រីដំបូងបង្អស់ ត្រូវបានចិនបង្កើតឡើងជាមួយប្រទេសមួយផ្សេងទៀត ដែលអនុញ្ញាតឱ្យមើលឃើញពី "កម្រិតខ្ពស់ និងលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី”។ កិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់នេះ គឺជាសញ្ញាសម្គាល់នៃការចាប់ផ្តើមជាផ្លូវការនៃយន្តការនេះ ហើយក៏ជា "ការកត់សម្គាល់នូវទំនុកចិត្តជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ"។

ចិននិងឥណ្ឌូណេស៊ីចាប់ផ្តើមកិច្ចសន្ទនា ២+២ ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី - ảnh 1មន្ត្រីជាន់ខ្ពស់នៃប្រទេសចិន និងឥណ្ឌូណេស៊ីបានធ្វើជាអាធិបតីនៃសន្និសីទបើកដំណើរការយន្តការសន្ទនា ២+២  (រូបភាព៖ ក្រសួងការបរទេសចិន)

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី ហើយបានបង្ហាញពីការត្រៀមខ្លួនក្នុងការពង្រឹងទំនាក់ទំនង ការសម្របសម្រួល និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងទំនុកចិត្តទ្វេភាគី លើកកម្ពស់ការកសាងសហគមន៍ អនាគតរួមរវាងចិននិងឥណ្ឌូនេស៊ី ដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មីៗជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ