ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ
|
ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ(TTXVN) |
(VOV)_ ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោ
បាយ។ នេះគឺជាសេចក្ដីប្រកាសដែលបានប្រធានអនុគណៈកម្មាធិការពង្រាយកង កម្លាំងនិងកម្លាំងលើសមុទ្រ ចំណុះគណៈកម្មាធិការកងកម្លាំងយោធាសភាជាន់ទាប
អាមេរិក លោក Randy Forbes នាថ្ងៃទី ២៨ ឧសភា បន្ទាប់ពីសេចក្ដីប្រកាសនានារបស់ សមាជិកសភាជាន់ទាបអាមេរិកផ្សេងៗ។ បណ្ដាសេចក្ដីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីអំពើបង្ករឿងហេតុរបស់ចិននៅតំបន់សមុទ្រខាងកើតពិសេសគឺពេលដែល ទូកនេសាទ១គ្រឿងរបស់វៀតណាម ត្រូវនាវារបស់ចិនបុកលិច ជិតនៅនឹងកន្លែង
ដែលចិនបានដាក់ស្ថានីយខួង Haiyan Shinyou 981 នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
និងតំបន់ខ្ពងរាបបាតសមុទ្រវៀតណាម។
នាពេលនោះ នៅសិក្ខាសាលាស្ដីពីច្បាប់សមុទ្រអន្តរជាតិ ដោយក្រសួងការបរ
ទេសអ៊ីតាលី ព្រឹទ្ធសភាអ៊ីតាលី និងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិអ៊ីតាលី (CESI) បាន រួមសហការ រៀបចំឡើងនាថ្ងៃទី ២៨ ឧសភា។ថ្លែងមតិនៅទីនេះសមាជិកព្រឺទ្ធសភា
Pierferdinando Casini ប្រធានគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភាអ៊ីតាលី បានប្រកាសថា៖ Rome បានព្រួយបារម្មណ៍យ៉ាងខ្លាំងក្លាចំពោះអំពើរបស់ចិននៅ
សមុទ្រខាងកើត។ លោក Pierferdinando Casini ក៏បានអះអាងដែរថា៖ បញ្ហាសមុទ្រ ខាងកើតត្រូវដោះស្រាយតាមរយៈការចរចារសន្តិភាព ឈរលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
ពិភាក្សាអំពីបណ្ដាព័ត៍មានដែលទាក់ទិនដល់សភាពការណ៍នៅសមុទ្រខាងកើត
ក្នុងកិច្ចប្រជុំ នាថ្ងៃទី២៨ ឧសភា នៅទីក្រុងមូស្គូ (រុស្ស៊ី) បណ្ដាសមាជិកគណៈកម្មាធិ
ការ មជ្ឈឹមសមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានអះអាងថា៖ រាល់ជំលោះដែនដី និង
ពិសេសគឺជំលោះអធិបតេយ្យភាពលើសមុទ្រ ត្រូវដោះស្រាយដោយការចរចារសន្តិ
ភាព។ បណ្ដាដំណាងបានសង្កត់ធ្ងន់ថា៖ ក្នុងបទថ្លែងមតិ ប្រធានាធិបតីរុស្ស៊ី បាន
អះអាងជាច្រើនលើកច្រើនសារថា៖ រុស្ស៊ីនិងវៀតណាមបាននិងកំពុងមានទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ។ រុស្ស៊ីគាំទ្រទស្សនះដោះស្រាយជំលោះដោយសន្តិវិធី៕