ចិនបង្ហោះ​ យាន​អវកាស Changzheng 5B តាមរយៈគ្រាប់រ៉ុកកែត ប្រកបដោយជោគជ័យ

(VOVWORLD) - នាវេលាម៉ោង ១៨ ថ្ងៃទី ៥ ខែឧសភា ចិនបានបង្ហោះយានអវកាស Changzheng 5B ប្រកបដោយជោគជ័យនៅ មជ្ឈមណ្ឌលបាញ់បង្ហោះលំហអាកាស Wenchang ខេត្ត ហៃណាន។ គ្រាប់ រ៉ុកកែតនេះបានដឹកយានអវកាសផ្ទុកមនុស្សសាកល្បងជំនាន់ថ្មី។
ចិនបង្ហោះ​ យាន​អវកាស Changzheng 5B តាមរយៈគ្រាប់រ៉ុកកែត ប្រកបដោយជោគជ័យ - ảnh 1 ចិនបង្ហោះ យានអវកាស Changzheng 5B តាមរយៈគ្រាប់រ៉ុកកែត ប្រកបដោយជោគជ័យ (រូបថត៖ VOV)

នាថ្ងៃទី ៥ ខែឧសភា ចិនបានប្រកាសថា ប្រទេសខ្លួនបាន បង្ហោះ យានអវកាស Changzheng 5B ប្រកបដោយជោគជ័យ ដោយគូសញ្ញាថា ចិនបានឈានចូលដំណាក់កាលទី ៣ ជាផ្លូវការ នៃកម្មវិធីបញ្ជូនមនុស្ស ទៅកាន់លំហអាកាស ពោលគឺ ស្ថាបនា ស្ថានីយ៍អវកាសនៅ លំហអាកាស។

សូមបញ្ជាក់ដែរថា នាវេលាម៉ោង ១៨ ថ្ងៃទី ៥ ខែឧសភា ចិនបានបង្ហោះ យានអវកាស Changzheng 5B ប្រកបដោយជោគជ័យនៅ មជ្ឈមណ្ឌលបាញ់បង្ហោះលំហអាកាស Wenchang ខេត្ត ហៃណាន។ គ្រាប់រ៉ុកកែតនេះបានដឹកយានអវកាសផ្ទុកមនុស្សសាកល្បងជំនាន់ថ្មី។

តាមគម្រោង បន្ទាប់ពីបញ្ចប់ដំណាក់កាលទី ៣ អវកាសយានិក និងអ្នកវិទ្យាសាស្ត្រចិននឹងធ្វើការពិសោធន៍ជាប្រចាំនៅក្នុងលំហរអវកាស បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសនេះក្នុងការប្រើប្រាស់និងធ្វើអាជីវកម្មធនធានក្នុងលំហអាកាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ