ចិនបានលុបចោលកិច្ចចរចារពាណិជ្ជកម្មថ្មីជាមួយអាមេរិក

(VOVWORLD) -  ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កាន់តែកើនឡើង និងកិច្ចចរចារទ្វេភាគីកំពុងធ្លាក់ក្នុងភាពជាប់គាំងនោះ ចិនបានសម្រេចចិត្តលុប ចោលរាល់កិច្ចចរចារពាណិជ្ជកម្មថ្មីៗជាមួយអាមេរិក។
 ចិនបានលុបចោលកិច្ចចរចារពាណិជ្ជកម្មថ្មីជាមួយអាមេរិក - ảnh 1  ចិនបានលុបចោលកិច្ចចរចារពាណិជ្ជកម្មថ្មីជាមួយអាមេរិក

        ជាក់ស្តែង នាថ្ងៃទូ២១ ខែកញ្ញា កាសែត Wall Street Journal របស់អាមេរិក បានដកស្រង់ប្រភពព័ត៌មានមិនផ្លូវការជាច្រើនដោយអះអាងថា មានគណៈ ប្រតិភូមួយរបស់ចិនដែលរៀបចំដំណើរទស្សនកិច្ចទៅកាន់អាមេរិករបស់ឧបនា យករដ្ឋមន្ត្រីចិន លោក Liu He នាសប្តាហ៍ខាងមុខ ក៏ត្រូវបានលុបចោលផងដែរ។ ក្នុងសប្តាហ៍កន្លងមក ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ត្រូវបានកើន ឡើងដល់កំរិតថ្មី បន្ទាប់ពីចិនបានប្រកាសដាក់ទណ្ឌកម្មយកពន្ធ ក្នុងតម្លៃទឹក ប្រាក់ ចំនួន ៦០ ប៊ីលានដុល្លារអាមេរិក លើទំនិញនាំចូលពីអាមេរិក ដើម្បីសង សឹកនឹងការដែលអាមេរិកយកពន្ធ ក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលានលើ ទំនិញ របស់ចិន។ សេចក្តីសម្រេចចិត្តតបតគ្នាលើការយកពន្ធទាំងពីររវាងភាគី ទាំងពីរ នេះមានសុពុលភាពចាប់ពីថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះតទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ