ចិនមានប្រតិកម្មអសកម្មពេលនៅជំនួបសន្ទនា Shangri La
(VOV)_ចំពោះការដែលត្រូវបានរិះគន់យ៉ាងខ្លាំងក្លា ចាប់ពីពេល ជំនួបសន្ទនា
Shangri La បានបើកមក ដោយបណ្ដាសកម្មភាពបង្ករឿងហេតុចំពោះប្រទេសជិតខាង
ក្នុងរយៈពេលកន្លងទៅ ចិនបានមានប្រតិកម្មអសកម្មជាច្រើន ស្វែងរកវិធាន ការដើម្បី ទំលាក់កំហុសអោយប្រទេសផ្សេងៗ សំដៅលាក់បាំងអំពើខុសឆ្គងរបស់ខ្លួន។ តាម អ្នកយកព័ត៍មានរបស់វិទ្យុសម្លេងវៀតណាមថា៖ លោកស្រី Fu Ying អតីតអនុរដ្ឋមន្ត្រី ក្រសួងការបរទេសចិន ដំណាងភាគីចិន ចូលរួមជំនួបសន្ទនាលើកនេះ បានរិះគន់
ជប៉ុន ក្នុងបញ្ហាជំលោះអធិបតេយ្យភាព នៅប្រជុំកោះ Senkaku /ដាយយូ។
|
លោកស្រី Fu Ying (Getty Images) |
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៍មាន Xinhua នាថ្ងៃទី ៣១ ឧសភា បានដក់
ស្រង់ពាក្យសំដីរបស់ លោកស្រី Fu Ying ថា៖ភាពតានតឹងនៅសមុទ្រខាងកើត នាពេលថ្មីៗនេះ គឺដោយសារសកម្មភាពបង្ករឿងហេតុរបស់ប្រទេសមួយចំនួន។ ម្យ៉ាងទៀត សម្ដែងនូវគោលបំណងសហប្រតិបត្តិការជាមួយអាមេរិក ក្នុងការ ចែករំលែកផលប្រយោជន៍រួមក្នុងតំបន់ដែរ៕