ចិនអនុវត្តការចាប់បង្ខំចំពោះពលរដ្ឋកាណាដាពីរនាក់

(VOVWORLD) -    នៅថ្ងៃទី ១៣ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាឲ្យដឹងថាមជ្ឈដ្ឋានមន្រ្តីប្រទេសនេះបានចាត់វិធានការចាប់បង្ខំទៅលើជនសង្ស័យពីរនាក់ជាជនជាតិកាណាដាពីបទគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសចិន។ 
ចិនអនុវត្តការចាប់បង្ខំចំពោះពលរដ្ឋកាណាដាពីរនាក់ - ảnh 1 ពលរដ្ឋកាណាដាពីរនាក់ត្រូវបានចិនចាប់បង្ខំពីបទគំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន

លោក Lu Kang បានលើកច្បាស់ថាយោងតាមច្បាប់ព្រហ្មទណ្ឌនិងច្បាប់ក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌនៃប្រទេសចិន ស្ថាប័នសន្តិសុខទីក្រុងប៉េកាំងរួចនិងទីភ្នាក់ងារសន្តិសុខក្រុង Dan Dong ខេត្ត Liaoning ប្រទេសចិន នាថ្ងៃទី ១០ ខែធ្នូ បានអនុវត្តវិធានការចាប់បង្ខំទៅលើមុខសញ្ញាទាំងពីរនេះ។ យោងតាមលោក Lu Kang បានឲ្យដឹងថា ទីក្រុងប៉េកាំងនិងទីភ្នាក់ងារសន្តិសុខក្រុង Dan Dong បានជូនដំណឹងនេះដល់ស្ថានទូតកាណាដាប្រចាំនៅទីក្រុងប៉េកាំង ហើយក្រៅពីនោះ "សិទ្ធិស្របច្បាប់របស់អ្នកទាំងពីរនាក់នេះនៅតែត្រូវបានធានាដដែល"។ ព័ត៌មានអំពីការចាប់បង្ខំពលរដ្ឋកាណាដាទាំងពីររូបនេះបានកើតឡើងក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីមជ្ឈដ្ឋានមន្ត្រីកាណាដាបានចាប់ខ្លួនអនុប្រធាននិងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៃសម្ព័ន្ធក្រុមហ៊ុនទូគមនាគមន៍ Huawei (ប្រទេសចិន) លោកស្រី Meng Wanzhou តាមសំណូមពររបស់ភាគីអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ