ចិនអំពាវនាវឲ្យ APEC និងអាស៊ានសហប្រតិបត្តិការជាមួយគ្នា
(VOVWORLD) - ចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ នៅទីក្រុង ដាណាំង វៀតណាម នាថ្ងៃទី ១០ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឲ្យមានសហប្រតិបត្តិការស្អិតរមួតថែមទៀតរវាង APEC និងអាស៊ាន។
ចិនអំពាវនាវឲ្យ APEC និងអាស៊ានសហប្រតិបត្តិការជាមួយគ្នា |
(VOVworld) – ចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ នៅទីក្រុង ដាណាំង វៀតណាម នាថ្ងៃទី ១០ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឲ្យមានសហប្រតិបត្តិការស្អិតរមួតថែមទៀតរវាង APEC និងអាស៊ាន។ ថ្លែងមតិក្នុងជំនួបក្រៅផ្លូវការរវាងបណ្ដាថ្នាក់ដឹកនាំ APEC និងអាស៊ាន ប្រធានរដ្ឋចិនបាន ស្នើថា៖ APEC និងអាស៊ានសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញការធ្វើសមាហរណ កម្មសេដ្ឋកិច្ចក្នុងតំបន់។ តាមថ្នាក់ដឹកនាំរូបនេះថា៖ ភាគីទាំងពីរខំប្រឹងប្រែងកសាងខឿន សេដ្ឋកិច្ចបើកទូលាយនៅទ្វីបអាស៊ីនិងប៉ាស៊ីហ្វិកក៏ដូចជាក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ ដោយឈរលើមូលដ្ឋានពិគ្រោះយោបល់សមភាព រួមសហការនិងទទួលផលប្រយោជន៍ដូច គ្នាដោយមានទស្សនៈវិស័យអំពីតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា៖ ចិនត្រៀមខ្លួនជាស្រេចរួមជាមួយអាស៊ានសម្រេចយ៉ាង ឆាប់ៗការចរចាអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រមទាំង អះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ប៉េកាំងថា៖ អាស៊ានគប្បីដើរតួនាទីស្នូល ក្នុងដំណើរការចរចា។ លោកសង្កត់ធ្ងន់ថា៖ ជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន ចិនគាំទ្រ កសាងសហគមន៍អាស៊ាននិងតួនាទីរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការតំបន់៕