ចិនអំពាវនាវឲ្យមានកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន

(VOVWORLD) - ថ្លែងមតិនៅថ្ងៃទី ១៨ ខែកុម្ភៈ នៅក្នុងសន្និសីទសន្តិសុខ Munich លើកទី ៥៩ ដែលកំពុងប្រព្រឹត្តិទៅនៅរដ្ឋ Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ លោក Wang Yi ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន បានអំពាវនាវឲ្យមានសន្តិភាពនិងការសន្ទនា សំដៅស្វែងរកដំណោះស្រាយសម្រាប់បញ្ចប់ជម្លោះនាបច្ចុប្បន្ននៅអ៊ុយក្រែន។ 
ចិនអំពាវនាវឲ្យមានកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន - ảnh 1លោក Wang Yi (រូបថត៖ AFP/TTXVN)

លោក Wang Yi បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាប្រទេសអឺរ៉ុប ចាប់ផ្តើមគិតគូរដោយស្ងប់ស្ងាត់អំពីកិច្ចខិតខំប្រឹងប្រែងដែលអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះ។ តំណាងចិនដែលចូលរួម MSC ក៏បានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងលើកឡើងនូវទស្សនៈរបស់ខ្លួនអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ក្នុងនោះសង្កត់ធ្ងន់ថា ចាំបចា់ត្រូវគោរពបូរណភាពដែនដីរបស់បណ្តាប្រទេស ហើយគោលការណ៍ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតែរក្សា។ បើលោក Wang Yi ស្ថានភាពភាពច្របូកច្របល់ និងជម្លោះកំពុងតែបំផ្លិចបំផ្លាញពិភពលោក ដោយសារតែគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិមិនត្រូវបានគោរព។ ប្រព័ន្ធផ្សព្វផ្សាយ ឮអាល្លឺម៉ង់បានដកស្រង់សម្តី របស់ លោក Wang Yi ដែលបានឲ្យដឹងថាចិនចង់អនុម័តលើគំនិតផ្តួចផ្តើមសន្តិភាព របស់ខ្លួនដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ