ចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំង


ចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំង - ảnh 1
ចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំង (VNA)

(VOVworld) – ចាប់ពីម៉ោង ៨ ព្រឹកថ្ងៃទី ២៣ មេសា (តាមម៉ោងតំបន់) អ្នកបោះឆ្នោតបារាំងចំនួន ៤៧ លាននាក់បានទៅបោះឆ្នោតប្រធានាធិបតី អាណត្តិ ២០១៧-២០២២។ លទ្ធផលនៃការស្ទង់មតិថ្មីៗបំផុតបានឲ្យដឹងថា៖ ក្នុងចំណោមបេក្ខជនចំនួន ១១ នាក់ មានបេក្ខជនចំនួន ៤ នាក់ដែលត្រូវបាន ចាត់ទុកមានសក្តានុភាពច្រើនបំផុត។ នោះគឺបេក្ខជនឯករាជ្យ លោក Emmanuel Macron ដែលកំពុងនាំមុខដោយមានសម្លេងគាំទ្រចំនួន ២៣% បន្ទាប់នោះគឺ ប្រធានគណៈបក្សស្តាំនិយមរណសិរ្សជាតិ (FN) លោកស្រី Marie Le Pen ដោយមានសម្លេងគាំទ្រគឺ ២២%។ អតីតនាយករដ្ឋមន្ត្រីបារាំង លោក Francois Fillon និងថ្នាក់ដឹកនាំនៃចលនា «ប្រទេសបារាំងឥតចុះញ៉ម» លោក Jean-Luc Melechon ទទួលបានសម្លេងគាំទ្រចំនួន ១៩%។ ដើម្បីធានាសន្តិសុខសំរាប់ ការបោះឆ្នោតប្រធានាធិបតី ក្នុងកាលៈទេសៈ ទើបនឹងកើតមានឡើងកាវាយ ប្រហារភេរវកម្មនៅទីក្រុងប៉ារីស នាយប់ថ្ងៃទី ២០ មេសា កន្លងទៅ នាយករដ្ឋមន្ត្រី បារាំង លោក Bernard Cazeneuve បានបង្កើនការដាក់ពង្រាយកំលាំងសន្តិសុខ នៅមណ្ឌលបោះឆ្នោតក្នុងទូទាំងប្រទេស។ ការបោះឆ្នោតនឹងបិទបញ្ចប់នាម៉ោង ១៩ ថ្ងៃទី ២៣ មេសា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ