ចលនាឥស្លាម Hamas ត្រូវបានហាមឃាត់សកម្មភាពនៅអេហ្ស៊ីប


ចលនាឥស្លាម Hamas ត្រូវបានហាមឃាត់សកម្មភាពនៅអេហ្ស៊ីប - ảnh 1
ចលនាឥស្លាម Hamas នៃប៉ាឡេស្ទីន (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ មិនា តុលកាទទួលបន្ទុកបណ្ដាបញ្ហាជាបន្ទាន់របស់ អេហ្ស៊ីបបានចេញសាលក្រមអំពីការហាមឃាត់រាល់សកម្មភាពនិងដកហូតទ្រព សម្បិត្តទាំងអស់របស់ចលនាឥស្លាម Hamas នៃប៉ាឡេស្ទីននៅប្រទេស នេះ។ កាយវិការនេះបានធ្វើឲ្យទំនាក់ទំនងតានតឹងរវាងអេហ្ស៊ីបនិងយតំបន់ Gaza
ដែលចលនា  Hamas កំពុងត្រួតពិនិត្យកាន់តែស្មុគស្មាញថែមទៀត។ សាលក្រម ពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីមេធាវីអេហ្ស៊ីបម្នាក់បានស្នើដាក់ចលនា
Hamas ក្នុងបញ្ជីរាយនាម “បណ្ដាក្រុមភេវរកម្ម” ហើយចាត់ទុកថា៖ ចលនានេះ បានរងឥទ្ធិពលដល់សន្តិសុខជាតិរបស់អេហ្ស៊ីប។ ទន្ទឹមនឹងនោះ កែរក៏បានចោទ ប្រកាន់ជនប្រដាប់អាវុធ Hamas  បានដំណើររាល់ការវាយប្រហារនៅប្រទេសនេះ
ផងដែរ។ ប្រតិកម្មអំពីសាលក្រោមពោលខាងលើ អ្នកដឹកនាំចលនា Hamas លោក
Mahmoud al-Zahhar បានចាត់ទុកថា៖ សេចក្តីសម្រេចនេះគ្មានសុពល ភាព
ដោយសារ ចលនា Hamas គ្មានទីស្នាក់ការ ឬ សកម្មភាពណាមួយនៅអេហ្ស៊ីបឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ