ឆាកនយោបាយនៅបារាំងនៅមានការខ្វែងគំនិតចំពោះបញ្ហាលុបបំបាត់សញ្ជាតិ
|
ឆាកនយោបាយនៅបារាំងនៅមានការខ្វែងគំនិតចំពោះបញ្ហាលុបបំបាត់សញ្ជាតិ (Image: VNA) |
(VOVworld) - រដ្ឋាភិបាលបារាំងបានឯកភាពនាំមាត្រាស្តីពីស្ថានភាពគ្រោះ
អាសន្ននិងបើកទូលាយមុខសញ្ញាដែលអាចត្រូវបានលុបបំបាត់សញ្ជាតិចូល
រដ្ឋធម្មនុញ្ញសំដៅប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម។ ប៉ុន្តែ ដោយសារព្រួយ
បារម្មណ៍លទ្ធភាពរំលោភទៅលើសិទ្ធិសេរីភាពបុគ្គលឆាកនយោបាយបារាំង
កំពុងត្រូវបានបំបែកបំបាត់អំពីបញ្ហានេះ។ ផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ពោលខាងនឹងត្រូវបានដាក់ជូនរដ្ឋសភាដើម្បីពិភាគ្សាចាប់ពីដើមខែកុម្ភៈឆ្នាំ
២០១៦។ ដើម្បីអនុម័តឯកសារនេះត្រូវទទួលបាន ៣/៥ សម្លេងគាំទ្ររបស់
សមាជិកសភា។ ក្រោយពី អនុវត្តស្ថានភាពគ្រោះអាសន្នបន្ទាប់ពីការវាយ
ប្រហារភេរវកម្មនាថ្ងៃទី ១៣ វិច្ឆិកា កន្លងទៅ ថ្នាក់ដឹកនាំមួយចំនួនបានរិះគន់
វិធានការនេះ ហើយចាត់ទុកថា៖ ដំណោះស្រាយបច្ចុប្បន្នមិននាំមកនូវប្រសិទ្ធិ
ភាពណាមួយឡើយក្នុងការប្រឆាំងភេរវកម្មព្រមទាំងអាចនាំទៅសកម្មភាព
រំលោភសិទ្ធិអំណាចរបស់ប៉ូលីស។ ប៉ុន្តែការខ្វែងគំនិតក្តៅគគុកបំផុតគឺបញ្ហា
លុបបំបាត់ចោលសញ្ជាតិបារាំងចំពោះប្រជាពលរដ្ឋដែលមានកំណើតនៅ
បារាំងនិងកម្មសិទ្ធិសញ្ជាតិចំនួន ២៕