ឆ្នាំ២០១៣វៀតណាមខំប្រឹងប្រែងទទួលបរិមាណជលផលសរុបចំនួនជាង៥,៨លានតោន
(VOV)_ឆ្នាំ២០១២ ទោះបីជាជួបការលំបាកសាកល្បងជាច្រើនក្ដី ប៉ុន្តែ ផ្នែកជលផលវៀតណាមនៅទទួលបានគោលដៅ ផែនការ និងកើនឡើង បើប្រៀបនឹងឆ្នាំទៅមិញ។ តាមព័ត៍មានពី សន្និសីទបូសរុបផ្នែកជលផលវៀតណាម ឆ្នាំ ២០១២ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងទី២៥ ធ្នូ បានសរអោយឃើញថា÷បរិមាណជលផលសរុបក្នុងឆ្នាំទាំងមូលទទួលបាន ៥ លាន ៨០០ ពាន់តោន (កើន ៨% បើប្រៀបនឹងឆ្នាំ ២០១២) តំលៃប្រាក់នាំចេញ ទទួលបានជាង ៦ ពាន់លានដុល្លារអាមេរិក។ តាមការព្យាករណ៍ថា÷ ឆ្នាំ២០១៣ ស្ថានភាពអាសន្នរោគចំពោះបង្កងនៅតែប្រព្រឹត្តទៅ ប្រភពទុនវិនិយោគ ផលិតកម្ម និងទីផ្សារប្រើប្រាស់នៅមានការលំបាក។ ចំពោះស្ថានភាពនោះ អគ្គនាយកដ្ឋានជលផលវៀតណាមបានដាក់គោលដៅ ក្នុងឆ្នាំ ២០១៣ គឺ ទទួលបានបរិមាណជលផលសរុបចំនួន ជាង ៥,៨ លានតោន៕
|
ឆ្នាំ២០១៣វៀតណាមខំប្រឹងប្រែងទទួលបរិមាណជលផលសរុបចំនួនជាង៥,៨លានតោន(internet) |