ឆ្នាំ២០១៥ វៀតណាមមានយថាទស្សន៍ជាច្រើនសំរាប់ការបញ្ជូនពលករទៅធ្វើការនៅឯបរទេស
|
ឆ្នាំ២០១៥ វៀតណាមមានយថាទស្សន៍ជាច្រើនសំរាប់ការបញ្ជូនពលករទៅធ្វើការនៅឯបរទេស |
(VOV)_ឆ្នាំ ២០១៤ ត្រូវបានវាយតំលៃជាឆ្នាំមិនងាយស្រួលចំពោះវិស័យបញ្ជូនពលករវៀតណាមទៅធ្វើការនៅឯបរទេសតាមកិច្ចសន្យា។ ប៉ុន្តែ បរិមាណពលករ
វៀតណាមទៅធ្វើការនៅឯបរទេសក្នុងឆ្នាំកន្លងទៅនៅហួសកំរិតដែលបានដាក់
ចេញ។ តាមតួរលេខរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម
ថា៖ឆ្នាំ២០១៤ វៀតណាមបញ្ជូនបានពលករចំនួន១០៦ពាន់នាក់ទៅធ្វើការនៅឯបរ
ទេស ស្មើនឹង១១០%នៃផែនការដែលបានដាក់ចេញ។ តាំវ៉ាន់ (ចិន) ជប៉ុន កូរ៉េខាង
ត្បូង ជាបណ្ដាទីផ្សារពលកម្មសំខាន់របស់វៀតណាម។
ក្នុងឆ្នាំ ២០១៥ ការរក្សារបណ្ដាទីផ្សារប្រពៃណី ការពង្រីកបណ្ដាទីផ្សារមាន
ចំណូលខ្ពស់នៅជាគោលដៅដែលបានក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច
វៀតណាមខិតខំអនុវត្តដែរ៕