ឆ្នាំ២០១៧ ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ខំប្រឹងប្រែងច្នៃប្រឌិតដើម្បីដណ្ដើមបានសមិទ្ធិផលខ្ពស់ថែមទៀត
|
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien |
(VOV)_ឆ្នាំ២០១៦ ជាឆ្នាំមួយគួរអោយចាប់អារម្មណ៍របស់ផ្នែកវប្បធម៌ កីលានិង
ទេសចរណ៍ ជាពិសេសគឺបណ្ដាជោគជ័យ ឯកទគ្គកម្ម ក្នុងវិស័យទេសចរណ៍និងកីឡា។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេស
ចរណ៍ វៀតណាម លោក Nguyen Ngoc Thien បានអះអាងថា៖ ក្នុងឆ្នាំ ២០១៧ ផ្នែក
វប្បធម៌ កីឡានិងទេសចរណ៍ ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីដណ្ដើមអោយបាន
សមិទ្ធិផលខ្ពស់ថែមទៀត និងបង្កើតឯកទគ្គកម្មថ្មី។
ជាក់ស្ដែងគឺ ចំពោះផ្នែកកីឡាវៀតណាមបានដាក់ផែនការគឺនៅ Sea Games
នឹងប្រព្រឹត្តទៅនៅម៉ាឡេស៊ី នាខែសីហាឆ្នាំ២០១៧ ក្រុមកីឡាករវៀតណាមត្រូវដណ្ដើម
អោយបានស្នាដៃខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមបណ្ដាប្រទេសជួរមុខនៅអាស៊ីអា
គ្នេយ៍។ ក្នុងវិស័យទេសចរណ៍ រៀបចំពិធីបុណ្យ ដោយតភ្ជាប់ការពង្រឹង ពង្រីក និង
អភិរក្សតំលៃបេតិកភ័ណ្ឌវប្បធម៌ កេរ្តិ៍ដំណែល។ ទន្ទឹមនឹងនោះក៏ត្រូវតភ្ជាប់ជាមួយ
ការអភិវឌ្ឍន៍ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរច្រើនថែមទៀតផងដែរ៕