ជើងហោះហើរត្រង់ហាណូយ-ភ្នំពេញ រួមចំណែកច្រើនថែមទៀតក្នុងការតភ្ជាប់រវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - កាលពីយប់ថ្ងៃទី ២៧ តុលា ជើងហោះហើរមានស្នាក់លេខ VN923 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា ដោយបើកឲ្យដំណើការជើងហោះហើរត្រង់ហាណូយ-ភ្នំពេញជាផ្លូវការ។

ជើងហោះហើរត្រង់ហាណូយ-ភ្នំពេញ រួមចំណែកច្រើនថែមទៀតក្នុងការតភ្ជាប់រវាងវៀតណាមនិងកម្ពុជា  - ảnh 1បើកជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ (រូបថត៖ VOV)

ជាមួយនឹងការបើកជើងហោះហើរត្រង់ថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ វៀត ណាម គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ដែលដំណើរការជើងហោះហើរត្រង់ហាណូយ-ភ្នំពេញ។ ពេលវេលាហោះហើរត្រង់គឺត្រឹមតែ ១ ម៉ោង ៥៥ នាទីប៉ុណ្ណោះ។ ពីមុនអ្នកដំណើរដែលចង់ហោះហើរពីហាណូយទៅភ្នំពេញត្រូវចំណាយពេលប្រហែល ៣ ម៉ោង ព្រោះត្រូវឆ្លងកាត់នៅទីក្រុងវៀងចន្ទន៍ (ឡាវ)។ ជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ ដំណើរការជាមួយនឹងប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus A321 ទំនើប។ ផ្លូវហោះហើរថ្មីនេះនឹងបង្កើនចំនួនជើងហោះហើរសរុបរវាងប្រទេសវៀតណាម និងកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដល់ ៥ ផ្លូវចាប់ពីចុងខែតុលា ហើយចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៨៦ ជើងក្នុងមួយសប្តាហ៍។

អញ្ជើញចូលរួមក្នុងពិធីបើកនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការរដ្ឋនៃអាកាសចរស៊ីវិលកម្ពុជា បានបញ្ជាក់ថា ការបើក ជើងហោះហើរត្រង់ហាណូយ-ភ្នំពេញ រួមចំណែកធ្វើឱ្យការតភ្ជាប់អាកាសចរណ៍រវាងប្រទេសទាំងពីរមានភាពល្អឥតខ្ចោះ និងនាំមកនូវជម្រើសកាន់តែប្រសើរឡើងសម្រាប់អ្នកដំណើរ។ ជាពិសេសពាណិជ្ជករ និងភ្ញៀវទេសចរណ៍មកពីភាគីទាំងសងខាង ក៏ដូចជាអន្តរជាតិ។ ទន្ទឹមនឹងនោះ ការបើកជើងហោះហើរនេះ ក៏ជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ