ជនកូរ៉េខាងត្បូងជាង៤រយនាក់ទៅកាន់កូរ៉េខាងជើងជួបជុំគ្រួសារ

(VOVworld)-នាថ្ងៃទី២០តុលា ជនកូរ៉េខាងត្បូងជិត៤រយនាក់បានទៅកាន់ រមណីយ
ដ្ឋានភ្នំ Kumgang របស់កូរ៉េខាងជើង ដើម្បីជួបជុំជាមួយសាច់ញ្ញាតិ​ ក្រោយរយៈពេល
៦០ឆ្នាំដែលត្រូវព្រាត់ប្រាស់។ តាមគំរោង ក្នុងការជួបជុំគ្រួសារ នេះ ជនកូរ៉េខាងត្បូង
នឹងបានជួបជាមួយសាច់ញ្ញាតិនៅកូរ៉េខាងជើងចំនួន៦លើក ហើយមួយលើកជួបគ្នា
២ម៉ោង។ ជនកូរ៉េខាងជើងចំនួន១៤៤នាក់បានចូលរួមការ ជួបជុំគ្រួសារនេះ ។​នាយប់
ថ្ងៃទី២០តុលា រដ្ឋាភិបាលកូរ៉េខាងជើងបានរៀបចំពិធី ជប់លៀងអំណរសាទរ
ជនចូលរួមការជួបជុំគ្រួសារទាំងអស់នេះ។ បណ្តាការជួប ជុំគ្រួសារនេះជាលទ្ធផល
នៃកិច្ចព្រមព្រៀងដែលបានសម្រេចរវាងព្យុងយ៉ាង ជាមួយសេអ៊ូលនាថ្ងៃទូ២៥សីហា
កន្លងទៅ សំដៅបន្ធូស្រាលភាពតានតឹងយោធា នៅឧបទ្វីបកូរ៉េ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ