ជំនាញការអន្តរជាតិកោតសរសើរលើសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម
(VOVWORLD) - កាសែត The Times of India របស់ឥណ្ឌា នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយរបស់លោក S D Pradhan ទីប្រឹក្សាសន្តិសុខជាតិរង ដោយសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់វៀតណាម កំពុងងើបឡើងវិញ ដោយទស្សនវិស័យវិជ្ជមាននិងរឿងរ៉ាវអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺដូចជា “អព្ភូតហេតុ” មួយដែរ។
ខ្សែសង្វាក់ផលិតកម្មឧបករណ៍អេឡិចត្រូនិកនៃក្រុមចំកាត់ Bluecom Vina ដែលមានទុនវិនិយោគរបស់កូរ៉េខាងត្បូង ១០០% នៅមណ្ឌលឧស្សាហកម្ម Trang Due, Hai Phong (រូបថតៈ TTXVN) |
ជំនាញការ លោក SD Pradhan បានដកស្រង់ នូវការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយចាត់ទុកថា សេដ្ឋកិច្ចវៀត ណាមកំពុងងើបឡើងវិញ យ៉ាងវិជ្ជ មានគឺដោយសារតែវៀតណាម បានជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងអនុវត្តកំណែទម្រង់ ក៏ដូចជា ផ្តោតការវិនិយោគលើធនធានមនុស្ស សម្ភារៈ ជាពិសេសតាមរយៈការវិនិយោគសាធារណៈ។ យ៉ាងណាមិញ សេដ្ឋកិច្ចរបស់វៀត ណាម មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈានដល់កម្រិតប្រាក់ចំណូលមធ្យម ពោលគឺ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានទទួលបានជាង ៧% គឺខ្ពស់ជាងប្រទេសជាច្រើនក្នុងតំបន់អាស៊ី។
លោករូបនេះបានអះអាងថា ក្នុងរយៈពេលខាងមុខនេះ វៀតណាមនឹងមានឱកាសជំរុញថែមទៀតនូវសមិទ្ធិ ផលសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានេះ វៀតណាមអាចឆ្លៀតយករាល់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីមួយចំនួនជាមួយប្រទេសដទៃទៀតផងដែរ៕