|
ជំនួបត្រីភាគីចិនជប៉ុនកូរ៉េខាងត្បូង(រូបថត៖Internet) |
VOV - ការជួបគ្នាជាន់ខ្ពស់ត្រីភាគីលើកទី៥រវាងចិន ជប៉ុន នឹងកូរ៉េខាងត្បូង បាន
បើក នៅទីក្រុងប៉េកាំងរបស់ចិននាព្រឹកថ្ងៃទី១៣ ឧសភា ដោយមានការចូលរួមរបស់
នាយករដ្ឋមន្រ្តីចិន វេណត្រាប៉ាវ នាយករដ្ឋមន្រ្តីជប៉ុនYoshihiko Noda នឹងប្រធានាធិ
បតីកូរ៉េខាងត្បូង Lee Myung Bak។ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្រ្តី ចិនសង្កត់
ធ្ងន់ថា៖ការពិតជាក់ស្តែងបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង៣
ចិន ជប៉ុននឹងកូរ៉េខាងត្បូងគឺសមស្របទៅនឹងផលប្រយោជន៏ជាមូលដ្ឋាន នៃប្រទេស
ទាំង៣នេះព្រមទាំងជួយបន្ថែមកំលាំងដើម្បីឆ្លងកាត់រាល់ការលំបាក នឹងស្វែងរកការ
អភិវឌ្ឌ្យន៏រួម។តាមលោកថា៖ជំនួបត្រីភាគីនេះមានអត្ថន័យសំខាន់ ចំពោះសន្តិភាព
នឹងស្ថិរភាពនៅក្នុងតំបន់ពិសេសគឺ ក្នុងស្ថានភាពដែលគ្រោះវិប័ត្ត ហិរញ្ញវត្ថុសកល
នៅតែមិនទាន់បញ្ឈប់ នឹងយថាទស្សអំពីគ្រោះវិប័ត្តប្រាក់បំណុល សាធារណះនៅ
អឺរ៉ុបនៅតែមិនទាន់ច្បាស់លាស់ទេ។ នាយករដ្ឋមន្រ្តីចិនក៏ឲ្យដឹង ដែរថា៖ប្រទេស
ទាំង ៣ចិន ជប៉ុននឹងកូរ៉េខាងត្បូងបានឯកភាពចាប់ផ្តើមការចរចារ ស្តីអំពីតំបន់ជួញ
ដូរសេរីក្នុងឆ្នាំនេះ។នៅក្នុងការជួបគ្នានេះប្រទេសទាំង៣និងចុះហត្ថ លេខាលើកិច
ព្រមព្រៀងជំរុញ ជួយសម្រួលនឹងគាំពារការវិនិយោគ ដែលត្រូវបាន ចាត់ទុកជា
ឯកសារខាងច្បាប់សំខាន់អំពីកិច្ចសហប្រតិបត្តិការត្រីភាគីលើវិស័យសេដ្ឋកិច្៕