ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម-ចិនលើកទី២បញ្ចប់ប្រកបដោយជោគគជ័យ
|
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម-ចិនលើកទី២បញ្ចប់ប្រកបដោយជោគគជ័យ
|
(VOV)_នាថ្ងៃទី១៧ ឧសភា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម
បានអញ្ជើញចូលរួមសកម្មភាពនានានៃកម្មវិធីជួបប្រាស្រ័យមិត្តភាពជាតិ ការពារជាតិ ព្រំដែនវៀតណាម-ចិនលើកទី២។ នៅខេត្ត Yunan (ប្រទេសចិន) ឧត្តមសេនី
យ៍ឯក Cháng wànquán រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានធ្វើអធិបតីពិធីទទួលគណៈប្រតិភូវៀតណាម។ បន្ទាប់ពីពិធីទទួលនេះ រដ្ឋមន្ត្រីទាំងពីររូប រួមជាមួយគណៈប្រតិភូ
នៃប្រទេសទាំងពីរបានធ្វើកស្សិណសាក្សីសកម្មភាពយាមល្បាតរួម។
នាថ្ងៃដដែល នៅខេត្ត Yunnan ( ចិន) ក្រោមអធិបតីរបស់នាយឧត្តមសេនីយ៍
Phung Quang Thanh និង ឧត្តមសេនីយ៍ឯក Cháng wànquánបានប្រព្រឹត្តទៅជំនួប
សន្ទនារវាងគណៈប្រតិភូទាំងពីរ។ នៅទីនេះ ឧត្តមសេនីយ៍ Phung Quang Thanh បានអះអាងថា៖ ការរៀបចំជំនួបសន្ទនាលើកនេះគឺអនុវត្តតាមសារាចរណ៍ ការព្រមព្រៀង
រួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាមនិងចិន ។ នោះគឺ កងទ័ពនៃប្រទេសទាំងពីរត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
បង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ និងសកម្មភាពផ្លាស់ប្តូរនានា ដើម្បីបង្កើនចំណង
សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។បញ្ចប់ជំនួបប្រាស្រ័យនេះ រដ្ឋមន្ត្រី
ទាំងពីររូបបានឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានចិននិងវៀតណាម។
នាថ្ងៃទី១៨ ឧសភា គណៈប្រតិភូវៀតណាមបានវិលត្រឡប់មកប្រទេសវិញ បញ្ចប់
ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ៕