ជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវលើកដំបូង

(VOVWORLD) -កម្មវិធីជួបប្រាស្រស័យមិត្តភាពព្រំដែន វៀតណាម - កម្ពុជា - ឡាវ លើកដំបូង ឆ្នាំ២០១៨  ត្រូវបានរៀបចំឡើងដោយបញ្ជាកដ្ឋានកងទ័ពការពារព្រំដែន រួមសហការជាមួយគណកម្មាធិការខេត្ត KonTum នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២ ខែវិច្ឆិកា។ 
ជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវលើកដំបូង - ảnh 1 ឧត្តសេនីយ៍ត្រី  Nguyen Tien Thang ប្រធាននយោបាយនៃបញ្ជាកដ្ឋានកងទ័ពការពារព្រំដែនបានថ្លែងនៅក្នុងជំនួបសារព័ត៌មានឧទ្ទេសនាមអំពីជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវ (internet)

ឧត្តសេនីយ៍ត្រី  Nguyen Tien Thang ប្រធាននយោបាយនៃបញ្ជាកដ្ឋានកងទ័ពការពារព្រំដែនបានថ្លែងដូច្នេះនៅក្នុងជំនួបសារព័ត៌មានឧទ្ទេសនាមអំពីកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម-ឡាវ-កម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែតុលា។

កម្មវិធីជួបប្រាស្រ័យនេះ សំដៅពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងបីវៀតណាម - កម្ពុជា- ឡាវនិយាយរួម និងរវាងរដ្ឋអំណាច ប្រជាជន និងកងកម្លាំងការពារព្រំដែនខេត្ត Kon Tun (វៀតណាម) ជាមួយខត្ត រតនគីរី (កម្ពុជា ) និងខេត្ត Attapu ខេត្ត Xe Kong (ឡាវ) និយាយរួម។ កម្មវិធីនេះមានសកម្មភាពជាច្រើនដូចជាការសន្ទនាមិត្តភាព ពិធីគោរពបង្គោលព្រំដែន និងរៀបចំការយាមល្បាតរួមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ