ជំនួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស.ប.ប.តកូរ៉េ(ទី៣១មករា)
|
ឯកអគ្គរដ្ឋទូត សាធារណៈប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Chang Il (ttu.edu.vn) |
Vovworld-គោរពប្រពៃណីចំណងមិត្តភាពនិងអភិវឌ្ឍន៍ទំនាក់ទំនង
សហប្រតិបត្តិការជាមួយបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមជាគោលជំហរដ៏
រឹងមាំរបស់បក្សរដ្ឋាភិបាលនិងប្រជាជន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត សាធារណៈប្រជាធិបតេយ្យប្រជាមានិត
កូរ៉េលោក Kim Chang Il នៅជំនួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើត
ទំនាក់ទំនងការទូតវៀតណាម-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនា
ព្រឹកថ្ងៃទី២៧មករានៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូត Kim
Chang Il បានអះអាងថា៖
“ប្រទេសយើងទាំងពីរកាន់តែបានពង្រឹងជំនឿជាក់នយោបាយពីមួយថ្ងៃទៅ
មួយថ្ងៃតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់និងកិច្ចសហប្រតិបត្តិការជ្រាលជ្រៅ។
ជាពិសេសលើឆាកអន្តរជាតិ ប្រទេសទាំងពីរបានមានការខំប្រឹងប្រែងរួមដើម្បី
សន្តិភាពសន្តិសុខយុត្តិធម៍របស់ដំបន់និងពិភពលោកក៏ដូចជាសកម្មអនុវត្តសកម្មភាព
គាំទ្រនិងសាមគ្គីភាពគ្នាទៅវិញទៅមក៕”