ជំនួបសន្ទនា Shangri La 12-កំណត់ទិសដៅយុទ្ធសាស្ត្រសន្តិសុខតំបន់
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី Ly Hien Long និង
គណះ កម្មាធិការចាត់តាំង Shangri La នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នឹងអញ្ជើញចូលរួម និងថ្លែងមតិនៅពិធីបើក ជំនួបសន្ទនា Shangri La លើកទី ១២ ដែលប្រព្រឹត្តទៅនៅសិង្ហបុរី ពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី១ មិថុនា
ឆ្នាំ២០១៣។ ជំនួបសន្ទនា Shangri La លើកនេះមានប្រទេសចំនួន២៧ នៅតំបន់
អាស៊ី ប៉ាស៊ីហ្វីក ចូលរួមក្នុងនោះមានប្រទេសអាស៊ានចំនួន១០ និងប្រទេសផ្សេងៗ ទៀតដូចជា÷ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក រុស្ស៊ី…ជាដើម។ ជំនួបសន្ទ
នា Shangri La លើកទី ១២នេះ ប្រមូលផ្តុំទៅលើប្រធានបទ ដូចជា÷ តួនាទីរបស់
អាមេរិក ជាមួយសន្តិសុខតំបន់ ការពារផលប្រយោជន៍ជាតិ តួនាទីរបស់ចិនចំពោះ
សន្តិសុខតំបន់…។ល។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (nguyenthiennhan.net) |
រួមជាមួយបណ្ដាជោគជ័យក្នុងកិច្ចការផ្លាស់ប្តូរថ្មី និងគោលនយោបាយកិច្ច
ការបរទេស វៀតណាមកាន់តែអះអាងនូវកិត្យានុភាព និងទំនុកទុកចិត្តក្នុងតំបន់
និងអន្តរជាតិ។ ការដែលគណះកម្មាធិការចាត់តាំង Shangri La លើកទី ១២ បាន
អញ្ជើញ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Tan Dung ចូលរួម និងថ្លែង
មតិ នៅពិធីបើក បានបញ្ជាក់នូវការគោរព និងវាយតំលៃខ្ពស់នូវតួនាទីនិងសកិត្យា
នុ ភាពរបស់វៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមនិងថ្លែងមតិ
នៅទីនេះ បានអះអាងនូវគោលមាគា៍ទំនាក់ទំនងការទូតប្រកបដោយសន្តិភាព ឯករាជ្យ ពហុបែបភាវូបនីយកម្ម និងពហុទិសភាវូបនីយកម្ម បណ្ដាទំនាក់ទំនង
អន្តរជាតិ …។ល៕