ជំនួបសន្ទនារវាងរដ្ឋមន្រ្តីការបរទេសវៀតណាមនិងអុយក្រែន

(VOVworld)-រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន Gri sen cô អញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ២ថ្ងៃគឺថ្ងៃទី ៧ និង ៨មិនា។ ក្នុងដំណើ ទស្សនកិច្ចនេះ នាថ្ងៃទី ៧មិនា រដ្ឋមន្រ្តី Gri sen cô បានមានការជួបសន្ទនា ជាមួយនាយករដ្ឋមន្រ្តី Nguyen Tan Dung និង រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh ។ ក្នុងជំនួបសន្ទនារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរូប ភាគី ទាំងពីរបានវាយតម្លៃខ្ពស់នូវការបង្កើតទំនាក់ទំនងដៃគូរនិងកិច្ចសហប្រតិបត្តិ

ការលើគ្រប់វិស័យរវាងវៀតណាមជាមួយអ៊ុយក្រែន។ រដ្ឋមន្រ្តីទាំងពីររូបក៏បាន ឯកភាពចំពោះរាល់វិធានការជាក់ស្តែង សំដៅជំរុញថែមទៀតទំនាក់ទំនងទ្វេ ភាគី ក៏ដូចជាកាអនុវត្តប្រកបដោយមានប្រសិទ្ធភាពផែនការសហប្រតិបត្តិការ រវាងក្រសួង ការបរទេសទាំងពីរវៀតណាមអ៊ុយក្រែនដំណាក់កាល ២០១១-២០១២។

        បន្ទាប់ពីជំនួបសន្ទនា ភាគីទាំងពីរបានចេញសេចក្តីប្រកាសសារព័ត៌មាន ស្តីអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ