ជូនពរបុណ្យ Noel នៅទីក្រុងហូជីមិញ។

ជូនពរបុណ្យ Noel នៅទីក្រុងហូជីមិញ។ - ảnh 1
ជូនពរបុណ្យ Noel នៅទីក្រុងហូជីមិញ (រូបថតៈ Internet)


VOV-ក្នុងឱកាសបុណ្យ Noel ឆ្នាំ២០១២​នាថ្ងៃទី២០ធ្នូ ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម​​រណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកសាកសួរសុខ​ទុក្ខវិហារ​អាសឺវែក​ដំបន់ទីក្រុងហូជីមិញ សម្ព័ន្ធសមាគមប្រូតេស្តូងវៀតណាម​(ភាគ​ខាងត្បូង) បណ្ដា​មន្ត្រីសាសនានិងប្រគល់អំណោយជូនគ្រួសារគោលនយោបាយ​ក្រីក្រចំនួន៥គ្រួ​នៃ
​ដំបន់សាសនា​ Thi Nghe។ នៅវិហាអាសឺវែកទីក្រុង ប្រធាន​គណៈ​កម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមចង់ឲ្យក្នុងរយៈពេលខាងមុខ តាមរយៈឥទ្ធពលរបស់ខ្លួន
ការឌីណាល់ Pham Minh Man រួមជាមួយក្រុមប្រឹក្សា​អេវែកវៀតណាមបន្ត​តាម​ដាន
​ណែនាំ​ជនរួមជាតិគ្រឹស្តសាសនាកាន់តែសកម្មមានការ​រួមចំណែកជាច្រើនឲ្យសង្គម
កសាង​ផែន​មហាសាមគ្គីប្រជាជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ ទស្សនាអគ្គសម្ពន័្ធសមាគម​
ប្រូតេស្តូង​វៀតណាម(ភាគខាងត្បូង) ប្រធាន​គណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាម Huynh Dam បានបង្ហាញការ​ជឿជាក់ថា បណ្ដាមន្ត្រីសាសនា រួមជាមួយ
ជនរួមជាតិ Kito វៀតណាមនឹងបន្ត​ពង្រីកថែមទៀតប្រពៃណីស្នេហាជាតិផ្សាភ្ជាប់រួម
ដំណើរជាមួយ​ប្រជាជាតិ​រួម​ចំណែកជាក់ស្ដែងទៅក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេសរួម​កំលាំង​កាយចិត្តកសាងប្រទេសវៀតណាម ប្រជាជនសប្បូរធូធារ ប្រទេស
ខ្លាំងមាំមួន ប្រជាធិបតេយ្យសមភាពអរិយ្យធម៍៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ