ជនរួមជាតិខ្មែរណាមបូសប្បាយរីករាយទទួលពិធីសែនដូនតា


          (VOV)_ក្នុងប៉ុន្មានថ្ងៃនេះ ជនរួមជាតិខ្មែរជាង១លាននាក់ នៅបណ្ដាខេត្ត ​ទីក្រុង នៅភាគខាងត្បូងវៀតណាម កំពុងទទួលរៀបចំពិធីសែនដូនតា ក្នុងបរិយាកាសដ៏ស
ប្បាយរីករាយនិងផុលផុស។

ជនរួមជាតិខ្មែរណាមបូសប្បាយរីករាយទទួលពិធីសែនដូនតា - ảnh 1
ជនរួមជាតិខ្មែរណាមបូសប្បាយរីករាយទទួលពិធីសែនដូនតា

          ក្នុងឆ្នាំ២០១៤នេះ ជនរួមជាតិខ្មែរនៅភូមិ Rach Sen ឃុំ Thanh Phu ស្រុក My
Xuyen ខេត្ត Soc Trang ​ក្ដីសប្បាយរីករាយបានកើនឡើង​ជា២​ដង ពេលដែលផ្លូវ តភ្ជាប់ភូមិជាមួយផ្លូវជាតិ១អាទើបនឹងបានសម្រេចដាក់អោយប្រើប្រាស់។ នេះគឺជា គោលបំណងរបស់​គ្រួសារខ្មែរចំនួនជាង៣០០គ្រួនៅទីនេះ ​ពីយូរណាស់មកហើយ​។
 នៅភូមិ Bet Ton ឃុំ Phu My ស្រុក My Tu ប្រជាជនក៏ទទួល​ពិធីសែន​ដូនតាក្នុង​ក្ដី សប្បាយរីករាយយ៉ាងក្រៃលែង​ ដោយសារ បំពាក់អំពូលភ្លើងចំនួន១៥០  ជាមួយចំ ណាយជាង១០០លានដុង។ ព្រះតេជគុណ Tang No អនុប្រធានសមាគមសាមគ្គី
ភាពព្រះសង្ឃ​ស្នេហ៍ជាតិ​ខេត្ត Soc Trang មានពុទ្ធដីកាថា៖

          “ បក្ស និងរដ្ឋវៀតណាម បានជួយឧបត្ថម្ភប្រជាជនជាច្រើន ដូចជា៖កសាងផ្ទះ
ថ្មីសំរាប់​ជនក្រីក្រ អោយកម្ចីទុន…លៗ។ យើងឃើញច្បាស់ថា៖ នាគ្រាប្រទេសជាតិ
ទើប​នឹងបានរំដោះនោះ សុទ្ធតែជាផ្ទះស្លឹកឈើ ហើយឥឡូវនេះ សុទ្ធតែផ្ទះបេតុង ឥដ្ឋ  ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាច្រើន៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ